សម្បូរអ្នកទើសណាស់! សូម្បីតែព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ចែកទានដល់ញាតិញោម​ក៏​មានអ្នករិះគន់ជេរ​តិះដៀល និង​ប្រមាថដែរ

18

ជា​រឿង​មួយ​គួរ​ឲ្យ​ហួស​ចិត្ត​ចំពោះ​ជន​អគតិ​មួយ​ចំនួន​សូម្បី​តែ​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់​នៅ​កុដ​លេខ២៤ វត្តនាគវ័ន ចែក​ទាន​ដល់​ញាតិ​ញោម​ពុទ្ធ​បរិស័ទ​​ក្រីក្រ​​ចាស់​ជរា គ្មាន​ទីពឹង​ ក្មេង​កំព្រា ក៏​មាន​អ្នក​រិះគន់​​តិះដៀល​ជេរ​ប្រមាថ​ដល់​ព្រះ​អង្គ​ទៀត​ផង។

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត មាន​សង្ឃដិការ​ថា៖” ខ្ញុំ​ករុណា​អាត្មាភាព ចែក​ទាន​រាល់​ថ្ងៃ​នេះ​តើ​ខុស​ឬ ក៏​ត្រូវ​និយាយ​ពិត​ឲ្យ​តែ​ផុស​គឺ​មាន​អ្នក​រិះគន់​ ដៀល ជេរ​ ប្រមាថ​អាត្មា​គ្រប់​សប់​បែប​យ៉ាង​មិន​ថា​ ព្រះសង្ឃ ឬ គ្រហស្ថ​ នោះ​ទេ​។ ដោយ​ពួក​គេ​នាំ​គ្នា​លើក​ឡើង​ថា​អាត្មា​ធ្វើ​ខុស​វិន័យ”។

ព្រះតេជគុណ មាន​សង្ឃដិការ​ បន្ថែម​ថា ប្រសិន​បើ​ព្រះអង្គ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ខុស​នោះ ព្រះ​អង្គ​នឹង​បញ្ចប់​ការ​ចែក​ទាន​ទាំង​ឡាយ​ភ្លាម។ ណា​មួយ​សកម្មភាព​សប្បុរស​ធម៌​របស់​ព្រះអង្គ មិន​មែន​ទើប​តែ​មាន​ឥឡូវ​នេះ​ទេ ពោល​គឺ​ព្រះអង្គ បាន​ចូល​រួម​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ។

ជា​ចុង​ក្រោយ​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សុំ​យោបល់​ពី​ញាតិញោម​ពុទ្ធបរិស័ទ ថា​ប្រសិន​បើ​ព្រះអង្គ ​ចែក​ទាន​ជូន​ដល់​ញាតិញោម​ ចាស់ជរា​គ្មានទីពឹង និង​ក្មេង​កំព្រា ខុស​វិន័យ​មែន​នោះ​ព្រះអង្គ នឹង​ឈប់​ចែក​ទាន​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

ចំពោះ​បច្ច័យ ដែល​យក​ទៅ​ជួយ​ញាតិញោមកន្លង​មក គឺ​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បាន​មក​ពី​​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​និមន្ត​​ព្រះអង្គ​ទសទាយ ស្រោច​ទឹក​ រំដោះ​គ្រោះ​លើក​រាសី ជាដើម៕