ថត រឿង ចប់ តួប្រុសស្រីរឿង «Crash Landing On You» ត្រូវ គេ ចោទ ថា ស្រឡាញ់គ្នាពេញហ្នឹង

7

បន្ទាប់ពី សម្ដែង រឿង ជាមួយ គ្នា រួច តួឯក ប្រុស ស្រី ក្នុង រឿង «Crash Landing On You» ត្រូវ បាន គេ ផ្គូផ្គង ថា ជា តួឯក សម គ្នាបំផុត ហើយ មិន ត្រឹម តែ ប៉ុណ្ណឹង ក៏នៅ មាន អ្នក គិត ថា អ្នក ទាំង ២ មាន ទំនាក់ទំនង ស្នេហា ជាមួយ គ្នា ទៀតផង ប៉ុន្តែ ត្រូវ អ្នកតំណាង តារា ទាំង ២ បដិសេធ។

ជាក់ស្ដែង កំពុង តែ ត្រូវ បាន គេ យល់ ច្រឡំ ផង ស្រាប់ តែ មាន ពេល មួយ នោះ អ្នក គាំទ្រ ម្នាក់ ប្រទះ ឃើញ តម្រុយ មួយ ពេល Hyun Bin និង Son Ye Jin លួច ចាប់ ដៃគ្នា ពេល កំពុង រៀប ចំ ថត រឿង។ អ្នក គាំទ្រ រូប នោះ ស្រាប់ តែ ចាប់ ចំណុច នោះយក មក និយាយ ពេញ បណ្ដាញ សង្គម ថា ដៃខាង ប្រុស ដូចជា កាន់ ដៃខាងស្រី រហូត មាន អ្នក ផ្អើល តាម ពេញ បណ្ដាញ សង្គម។

ប៉ុន្តែ នេះ គ្រាន់ តែ ជា ការ ឆោឡោ តាម គ្នា ប៉ុណ្ណោះ ឃើញ បែប នេះ អ្នក តំណាង របស់ Hyun Bin ក៏ បាន ចេញ មុខ បញ្ជាក់ថាវា មិន មែន ជា ការ ពិត ទេ ដែល តារា ប្រុស ស្រី ទាំង ២ មាន ទំនាក់ទំនងស្នេហា នឹង គ្នា។ ម្យ៉ាង នេះ ក៏ជា លើក ទី៣ដែរ ដែល មហាជន ចោទ ថា ពួកគេ ស្រឡាញ់ គ្នា ក៏ដោយសារ ភាពជិតស្និទ្ធ លើសពី មិត្ត របស់ ពួកគេ ខ្លាំង ពេក៕