
បើគិតទៅរយៈពេលជាច្រើនឆ្នាំហើយ ដែលតារាសម្តែងស្រី សារ៉ាយ សក្ខណា សម្រាកពីសិល្បៈ ដើម្បីចំណាយពេលមើលថែគ្រួសារ ជាពិសេសគឺមើលថែកូនស្រីដំបូងដ៏គួរឲ្យស្រលាញ់របស់នាង។
ដោយឡែក ក្នុងនោះយើងសង្កេតឃើញថា អ្នកនាង សារ៉ាយ សក្ខណា មិនត្រឹមតែជាតារាសម្តែងពោរពេញទៅដោយទេពកោល្យ នៅក្នុងវិថីសិល្បៈតែប៉ុណ្ណោះនោះទេ ប៉ុន្តែនៅក្នុងជីវិតពិត នាងក៏ថែមទាំងជាភរិយា និងជាអ្នកម្តាយមួយរូបដ៏ល្អប្រពៃគួរយកគំរូតាមថែមទៀតផង។
ជាក់ស្តែង មកមើលកូនស្រីដំបូងរបស់នាង ដែលមានឈ្មោះថា Mataysia ឯណេះយើងឃើញថា រាល់ការតុបតែងខ្លួនតាំងពីក្បាលរហូតដល់ចុងជើង សារ៉ាយ សក្ខណា បានរៀបចំឲ្យកូនរបស់នាង បានយ៉ាងស្រស់ស្អាតរៀបរយគួរឲ្យស្រលាញ់ និងបានបង្ហាត់បង្រៀនពីចរិកអាកប្បកិរិយាសម្តីសម្តៅដល់កូនស្រី ប្រកបទៅដោយភាពរមទម សុភាពរាបសារ និងចេះគោរពចាស់ទុំថែមទៀតផង។
យ៉ាងណាមិញ ដូចជារូបថតមិនប៉ុន្មានសន្លឹកខាងក្រោមនេះ សារ៉ាយ សក្ខណា បានរៀបចំតុបតែងខ្លួនកូនស្រីរបស់នាង ដើម្បីទៅវត្តធ្វើបុណ្យ បានយ៉ាងស្រស់ស្អាតសាកសមជានារីខ្មែរពិតៗ ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយកាត់តាមម្តាយតែម្តង៕