
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ យប់មិញតារាកំប្លែងល្បីឈ្មោះនាយ តាក់ស៊ី បានធ្វើឲ្យពុកម៉ែបងប្អូនមានការភ្ញាក់ផ្អើល បន្ទាប់ពីតារាកំប្លែងរូបនេះ ធ្វើកម្មវិធីធំដុំ ដើម្បីសម្ពោធហាងលក់ពូក និង ឡើងគេហដ្ឋានថ្មី តម្លៃ ដល់ទៅ ១៨ ម៉ឺនដុល្លារ ។
នៅក្នុងកម្មវិធីទាំងមូលគេសង្កេតឃើញថា មានចូលរូមពីមិត្តៗសិល្បះករជាច្រើនយ៉ាងច្រើនកុះករ ដើម្បីជាការចូលរូមអបអរសាទរ និងដល់តារាកំប្លែងនាយតាក់ស៊ី និង ភរិយា ។
ដោយឡែករឿងមួយដែលធ្វើឲ្យពុកម៉ែបងប្អូនមានការភ្ញាក់ផ្អើល ស្ទើរតែមិនគួរឲ្យជឿ ព្រោះតែទើបឃើញថ្ងៃមុន គាត់សម្ពាស់ជាមួយ លោក អ៊ីម ជីវ៉ា ប្រកាសរកជំនូញ ហើយគាត់ស្នាក់នៅផ្ទះជួលក្បែរ CTN តម្លៃ ៥០ដុល្លារ ក្នុងមួយខែ សោះ ដល់ពេលសុខៗ មកសម្ពាធហាងលក់ពូក និង ឡើងគេហដ្ឋានថ្មីតម្លៃដល់ទៅ ១៨ ម៉ឹន ដុល្លារ ឯណោះ វាពិតជារឿងមួយស្ទើរតែមិនគួរឲ្យជឿ ។
ក្រោយពីមានចម្ងល់ខ្លាំងពេលពីពុកម៉ែ សូម្បីតែលោកអ៊ឹម ជីវ៉ាជាអ្នកសម្ពាសលោក តាក់ស៊ីផ្ទាល់ ក៏មានការងឿងឆ្ងល់ ដោយក្នុងនោះ លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា កុំថាឡើយអ្នកទស្សនាវង្វេងខ្ញុំអ្នកសម្ភាសន៍ ក៏វង្វេងដែរ😁😁 តែតាមស្តាប់គាត់ប្រាប់គឺគាត់ទិញតាំងពីបុកគ្រិះដំបូងម្លេះ ! តាំងពីបុរីហ្គ្រេនភ្នំពេញតែឥឡូវហ្គ្រេនភ្នំពេញដូឈ្មោះមកបុរីជិបម៉ុងវិញហើយ។
ខ្ញុំពិតជាភ្ញាក់ផ្អើលពេលលឺគាត់អញ្ជើញសំបុត្រខ្ញុំទៅចូលរួម តែក៏សូមអបអរគាត់ដែរ ដែលមានផ្ទះផ្ទាល់ខ្លួន៕