
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះនៅវេលាម៉ោង ១០ និង៥០នាទីអ្នកលក់អនឡាញល្បីឈ្មោះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានចោរប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិក។ ក្រោយពេលកើតហេតុបណ្ដាសារព័ត៌មានក្នុងស្រុកបានសរសេរបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមតែម្ដង។
ខណៈពេលរឿងខ្លួនកំពុងតែផ្ទុះការចាប់អារម្មណ៍ពីមហាជន និងបណ្ដាអ្នកសារព័ត៌មានក្នុងស្រុកដូច្នេះបានធ្វើឲ្យលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ចេញមុខបកស្រាយនៅមុននេះបន្ដិចដោយបានបង្ហោះសាររៀបរាប់ថា៖”សូមជំរាបជូនមហាជនទាំងអស់ឲ្យបានជ្រាបថា ព័ត៍មាននៃការបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ”។
ដូចនេះ សូមបណ្តាអង្គភាពពត៍មានទាំងអស់ សូមមេត្តាកុំចុះផ្សាយពត៍មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថាការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិកយ័បត្រ័ដើម្បីផ្ទៀងផ្ទាត់។
ព័ត៍មានជាផ្លូវការនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញដែលបានយកចិត្តទុកដាក់ក្នុងការប្រតបត្តិការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថានឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្លន់ប្រដាប់អាវុធនេះបានក្នុងពេលឆាប់ៗនេះ។យើងនឹងមានការបកស្រាយនៅក្នុងការឡាយ លើករណីនេះ។ពាក្យចរចាមអារ៉ាម រលត់ដោយបញ្ញា។
គួររម្លឹកថា បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។