មានរឿងអ្វីចេះ? ក្រោយបង្ហាញមុខម្ដាយក្មេក ល្ងាចនេះស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមឡាយនិយាយរៀបរាប់រឿងក្នុងចិត្តឲ្យអស់ ដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងម្ដង

1

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាសលោក ខេមរៈ សិរីមន្ត កំពុង​តែ​ជោគ​ជ័យ​យ៉ាង​ខ្លាំង​​​ជាមួយ​មុខ​ជំនួញ​អចលទ្រព្យ​​​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ។

ជាក់​ស្ដែង​ដីឡូតិ៍​​គម្រោង​ខ្នាត​យក្ស​ ​របស់​លោក​ ខេមរៈ សិរីមន្ត នឹង​បើក​លក់​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២១ នេះ​ហើយ​ ដោយ​លោក​បាន​បង្ហោះ​សារ​​ជាមួយ​វីដេអូ​ឡាយ​ថា៖” ជំរាបសួរ​ពុក​ម៉ែ​បងប្អូន​​ឥឡូវ​នេះ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ អភិវឌ្ឍន៍​លឿន​សាហាវ ដូច្នេះ​នៅ​ចាំអី​ទៀត​លឿន​ឡើង​គម្រោង​ដីឡូតិ៍​យើង​ខ្ញុំ​បើកលក់​ថ្ងៃ​ទី​១៨​ស្អែក​នេះហើយ។ អ្វី​ដែល​អស្ចារ្យ​ខ្លាំង​បំផុត​នោះ​​មាន​តែ​២៥ដុល្លារ​ក៏​អាច​ក្លាយ​ជា​ម្ចាស់​ដី​ប្លង់​រឹង​បាន​ដែរ​ ទម្លាក់​លេខ​ឥឡូវ​នេះ​ ព្រោះ​តម្លៃ​នេះ​មាន​តែ​ក្នុង​ប្រូម៉ូសិន​ប៉ុណ្ណោះ”។

អ្វី​ដែល​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ ក្រោយ​ការ​និយាយ​រៀបរាប់​ខាង​លើ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​មុន​នេះ​បន្ដិចកំពូល​តារាចម្រៀងលោក ខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​ថា៖”​ល្ងាចនេះ​ខ្ញុំនឹងឡាយម្ដងទៀតនឹងនិយាយអោយអស់ពីក្នុងចិត្តតែម្តង​តែសូមណែនាំបងប្អូន​អោយស្គាល់ម្តាយក្មេកសិន។គាត់ចង់ឃើញដីឡូត៍កូនប្រសារណាស់ខំមកទាំងសុខភាពមិនសូវល្អអាណិតគាត់ណាស់តែដល់បានឃើញដីឡូត៍កូនប្រសារហើយគាត់ថាចង់ជាបាត់សូមជូនពរម៉ែឆាប់ជានឹងមានសុខភាពល្អបរិបូណ៍”។

ចំពោះ​ការ​លើក​ឡើង​របស់​លោក ខេមរៈ សិរីមន្ត ដែល​បាន​និយាយ​រៀបរាប់​ថា​ល្ងាច​នេះ​លោក នឹង​ឡាយ​និយាយ​រៀបរាប់​រឿង​ឲ្យ​អស់​ពី​ក្នុង​ចិត្ត​ បាន​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​គាំទ្រ​រូប​លោក មាន​ចម្ងល់​ជា​ខ្លាំង​ដោយ​ពួក​គេ​បាន​លើក​ជា​សំនួរ​សួរ​គ្នា​ទៅ​វិញ​ទៅមក​ថា តើ​អាយ​ដល់​ចង់​និយាយ​រឿង​ក្នុង​ចិត្ត​អ្វី​ទៅ​ហ្ន​ចង់​ដឹង​ដល់​ហើយ?

 

ដូច្នេះ​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា ថា​តើ​ល្ងាច​នេះ​លោក ខេមរៈ សិរីមន្ត នឹង​និយាយ​រឿង​ក្នុង​ចិត្ត​អ្វី​ខ្លះ៖