អុញនោះ! ឃើញសុទ្ធតែសេដ្ឋី ឧកញ៉ា ឯកឧត្ដម លោកជំទាវ និងអភិជនជាន់ខ្ពស់ នៅស្រុ​កខ្មែរ អញ្ជើញ​ចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករក្នុងពិធីខួបកំណើតលោក អ៊ឹម ជីវ៉ា អត់ទ្រាំមិនបាន​អ្នកសិល្បៈជាច្រើនរូបដាក់ចំៗមិនទុកមុខឲ្យ ផ្អើលសណ្ឋាគាភ្នំពេញ

2

ខួប​កំណើត​លោក​ អ៊ឹម ជីវ៉ា ដែល​រៀប​ចំ​ឡើង​នៅ​សណ្ឋាគា​ភ្នំពេញ​​​​កាល​ពី​រាត្រី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ត្រូវបាន​បញ្ចប់​យ៉ាង​រលូន​ជាមួយ​ភ្ញៀវកិត្តិយស​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក​ញញឹម​បិទ​មាត់​មិន​ជិត។

ក្នុង​ពិធី​ខួប​កំណើត​ដ៏​ឱឡា​រឹក​នេះ​ដែរ​ ​មាន​ការ​អញ្ជើញ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​សេដ្ឋី​ឧកញ៉ា ឯក​ឧត្ដម​លោក​ជំទាវ ព្រម​ទាំង​អភិជន​ជាន់​ខ្ពស់​ជាច្រើន​​រូប​​​​ផង​ដែ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ដែល​ចូល​រួម​ក្នុង​ពិធី​ផ្ទុះលាន់​មាត់​សរសើរ​គ្រប់​គ្នា​តែម្ដង ព្រោះ​មិន​នឹក​ស្មាន​ថា​ខួប​កំណើត​លោក អ៊ឹម ជីវ៉ា ភ្ញៀវ​​​កិត្តិយស​ដែល​អញ្ជើញ​ចូល​រួម​សុទ្ធតែ​អភិជន​ជាន់​ខ្ពស់​បែបនេះ​សោះ។

ដោយអ្នកសិល្បៈខ្លះបានលើកឡើងថា៖” មិនឆ្ងល់ទេហេតុអ្វីឆ្នាំនេះ បងអ៊ឹម ជីវ៉ា ជ្រើសរើស​សណ្ឋាគារ​ភ្នំពេញ​ធ្វើ​ខួបកំណើត​នោះ មើល​ទៅ​ភ្ញៀវកិត្តិយស​អញ្ជើញ​ចូល​រួម​ទៅ​ដឹងហើយ​សុទ្ធតែ​ សេដ្ឋី ឧកញ៉ា ឯកឧត្ដម លោក​ជំទាវ និង​អ្នក​លក់​អន​ឡាញ​ល្បី​ឈ្មោះ​អញ្ជើញ​ចូល​រួម​ផ្ដល់​ជាកិត្តិយស។ វត្តមាន​ពី​ឯកឧត្ដម​លោក​ជំទាវ​នេះ​ដែរ​ដោយ​សារ​តែ​បង​ អ៊ឹម ជីវ៉ា គាត់​ជា​មនុស្ស​ល្អ​ មាន​ទំនាក់​ទំនង​ល្អ​នៅ​ក្នុង​សង្គម”។

ក្នុង​ពិធី ខួប​កំណើត​គម្រប់​អាយុ​៣៨ឆ្នាំនេះ​ដែរ​លោក អ៊ឹម ជីវ៉ា សូមគោរពអរគុណដល់​ឯកឧត្តមលោកជំទាវ លោកឧកញ៉ា​លោកលោកស្រីអ្នកនាង​កញ្ញាទាំង​អស់ដែលបាន​ផ្តល់កិត្តិយសដល់ខ្ញុំបាទ សូមគោរពជូនពរភ្ញៀវកិត្តិយសទាំងអស់មាមសុខភាពល្អ និងពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លផងឃ្លាតឡើយ៕