ប្រឡង Miss Grand ឆ្នាំក្រោយមិនបាច់ភ័យរឿងរិះគន់ម៉ូដសម្លៀកបំពាកក់ទៀតទេ ឥឡូវនេះលេចមុខអ្នកច្នៃម៉ូដលំដាប់ប្រទេស សម្រាប់អភិជនជាន់ខ្ពស់ បានចាប់ដៃគ្នាជាមួយលោកគ្រូឱសថបុរាណ ស៊ូ សេងហ៊ួ ដើម្បីជួយបវរកញ្ញាកម្ពុជាហើយ

23

បន្ទាប់ពីការប្រឡង Miss Grand International 2021 ត្រូវបានបញ្ចប់ នៅ០៤ ខែធ្នូ ឆ្នាំ២០២១ គេសង្គេតឃើញថាមានមហាជនមួយចំនួន មិនថាបណ្តាអ្នកគាំទ្រ ឬអ្នកនៅក្នុងរង្វង់​សិល្បៈ​នោះទេ បានបង្ហាញអារម្មណ៍មិនអស់ចិត្តចំពោះ Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ចំពោះនាងគ្រងសម្លៀកបំពាក់​ចុងបញ្ចប់នៃកម្មវិធីហាក់​ពុំសូវលេចធ្លោទាក់ភ្នែកមហាជនទាល់តែសោះ។

ដោយមតិអ្នកគាំទ្រជាច្រើនបានលើកឡើងជារឿយៗថា បវរកញ្ញាខ្មែរគ្រប់ជំនាន់​ចេញឈុត​មកហាក់បីដូចជាមិនឲ្យច្រលំជាមួយនឹងគេសោះ គួរតែយើងចេះច្នៃប្តូរខ្លះទៅ និងទទួលយក​ការរិះគន់ ដើម្បីស្ថាបនាផងកុំធ្វើមិនដឹងមិនឮអី។ ក្នុងនោះផង​ដែរគេក៏បានឃើញ​ផេកផ្លូវការ​មួយ​ដែលមានឈ្មោះថា ស៊ូ សេងហ៊ួ បានបង្ហោះរូបភាព ពេញចិត្តយ៉ាងខ្លាំងចំពោះ Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ដែលបានចូល Top 10 ទោះមិន​បានជ័យលាភីលេខ១ក្តីតែនេះជាលើកដំបូង និងប្រវត្តិសាស្ត្រខ្មែរ​ហើយដែលនាងអាច​យកជ័យជំនះចូល Top 10 ដើម្បីលើកមុខមាត់របស់កម្ពុជាយើង ដោយលោកអគ្គនាយក ស៊ូ សេងហ៊ួ បានរៀបរាប់យ៉ាងមានន័យថា៖ ពេញចិត្តឈុតតំណាងជាតិនេះបំផុត​😍ពរោះបវរ​កញ្ញា​បានបង្ហាញយន្ត័ខ្មែរលើឆាកអន្តរជាតិ ខ្មែរខ្លាំងដោយសារក្បួន សូមកូនខ្មែរកុំចោលក្បួន​ហើយត្រូវអោយតំលៃឈប់ប្រមាថ។ ក្រោយពីបានឃើញពាក្យលោក ស៊ូ សេងហ៊ួ ដែល​ជាម្ចាស់ រោងចក្របោះដុំ  អាហារបំប៉ន  ឱសថបូរាណ  ស្ពីរ៉ូលីណា មហាជនបានចូលទៅ like  comment និង ចែករំលែកតៗគ្នាព្រោងព្រាតគាំទ្រនូវពាក្យសម្តីល្អៗរបស់លោកអគ្គនាយក។

លើសពីនេះទៅទៀតនោះ គេក៏ឃើញមានគណនេយ្យហ្វេសប៊ុកឈ្មោះ NaNa Nunanit ដែលគេស្គាល់ថាជាកំពូលអ្នកច្នៃម៉ូដលំដាប់មួយរូបនៅក្នុងប្រទេសកម្ពុជា ព្រមទាំង​មានរូប​សម្រស់​ស្រស់ស្អាតមិនចាញ់តួកុន  បានត្រៀមខ្លួន​រួចស្រេចដើម្បី​ច្នៃម៉ូដសម្លៀកបំពាក់​ជូន Miss grand international  សម្រាប់ឆ្នាំក្រោយដោយឥតគិតថ្លៃ។

ជាក់ស្តែងលោកស្រី NaNa Nunanit បានបង្ហោះសារដែលមាន​អ្នកគាំទ្រចែករំលែក​តគ្នារាប់ពាន់នាក់ឯណោះ លោកស្រីបាននិយាយថា “ផុសម៉ោង១ជាងពេលយប់ ខួរក្បាលខ្ញុំមិន​ព្រម​គេងទេ ព្រោះមានអារម្មណ៌ថា ខ្ញុំត្រូវតែឆ្នៃម៉ូតអោយ​ប្លែកហើយ​ស្អាតជាងរ៉ូបដែលខ្ញុំផុសនេះទៀត សម្រាប់ជូនទៅបេក្ខភាពដែលទៅប្រលងmiss universe និង miss grand international សម្រាប់ឆ្នាំក្រោយដោយឥតគិតថ្លៃ”។

គួរបញ្ជាក់ផងដែរនេះគឺជាកំលាំងចិត្តដ៏ធំធេងមួយសម្រាប់ miss grand international ឆ្នាំក្រោយៗទៀតដែលបានជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់ចំពោះបវរកញ្ញាខ្មែរយើង៕