
ប្រធានបទរឿងរ៉ាវស្នេហាត្រីកោណលោកគ្រូជោគជ័យ ប៊ុន ផាក ជាមួយម្ចាស់ហាង V Shop និងបុរសម្នាក់ទៀតនៅតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ដោយរឿងនេះបានធ្វើឲ្យលោក ប៊ុន ផាក អគ្គនាយកខេមម៉ាហ្សូន ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនមកតុលាការ នៅម៉ោង ១០៖១០នាទី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះហើយលោកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។
ភ្លាមៗក្រោយផ្ទុះរឿងរ៉ាវខាងលើបានតែ២ថ្ងៃប៉ុណ្ណោះស្រាប់តែលោកឧកញ៉ាចិត្តធម៌ យ៉ន សេងហាន បានចេញមុខនិយាយចំៗមិនសំចៃមាត់ថា៖” អូសពីរថ្ងៃហើយ អូសអត់ផុតទេ! រឿង ប៊ុន ផាកត្រង់គ្នាធ្វើល្អ ចែករំលែកចំណេះដឹងល្អៗដល់សង្គមរាប់ឆ្នាំ មិនសូវមានគេហទព័រ ឬវេបសាយណាចុះ សរសើរលើកទឹកចិត្តអីទេ ចាំតែគ្នាខុស ព្រួតគ្នាជាន់ពន្លិចគ្នាហ្មង”។
ខ្ញុំនិយាយនេះមិនមែនមានន័យថា គាំទ្រការធ្វើខុសរបស់គាត់នោះទេ ហើយការខុសនោះ មិនទាន់ច្បាស់១០០%ទៀត ហើយខ្ញុំក៏មិនដែលជួប ប៊ុន ផាកដែរ ស្គាល់តាមFBទេបើគាត់ខុសគឺទុកអោយច្បាប់អ្នកកាត់ទោសទៅ។សង្គមខ្មែរយើងនេះខ្ញុំសង្កេតឃើញថា អ្នកណាក៏ដោយ ធ្វើល្អមិនសូវជួយគាំទ្រទេ តែបើខុសវិញនិយាយពីចុះផ្សាយនោះផ្សាយ បើអ្នកតែស្ករវិញLike និងShare ដាច់មេដៃក្រវាត់ចោល។
តាំងពីមានFBមក ពលរដ្ឋខ្មែរយើងភាគច្រើនមានជំនាញមួយទៀតគឺ ធ្វើជាមេធាវី តុលាការ តាមFB និយាយពីពូកែតាមដាន គ្រួសារគេ ហើយនាំគ្នាកាត់ក្តី អត់ព្រមតាមដានមើលគ្រួសារខ្លួនឯង កុងធនាគារ អង្ករខ្លួនឯងទេធ្វើល្អគ្មានអ្នកចាំ បើធ្វើបាបកម្មគេចាំណាស់ជួយគេរាប់មិនអស់ ពេលមួយជួយគេមិនបាន គេថាយើងអាក្រក់តែម្តង ខ្ញុំក៏ជួបច្រើនហើយដែរ៕