ភ្លេចខ្លួនតែបន្ដិចសោះឥឡូវ CL តូចពេញក្រមុំស្ដូក ឯសម្រស់វិញកំលោះឃើញ​ហើយ​លង់ស្នេហ៍ដកចិត្តមិនរួចតែម្ដង

4

ភ្លេច​ខ្លួន​តែ​បន្ដិច​សោះ​តារា​ហ្វេសប៊ុក​ល្បី​ឈ្មោះ​ CL តូច​ពេញ​​ក្រមុំ​​ស្ដូក​គ្រប់​គ្នា​ឃើញ​ហើយ​សរសើរ​នាង មិន​ដាច់​ពី​មាត់​​ព្រោះ​មិន​នឹក​ស្មាន​ថា​នាង ធំពេញ​វ័យ​មាន​រូប​រាង​ស្រស់​ស្អាត​បែប​នេះ​សោះ​។

ជាក់​ស្ដែង​ថ្មីៗ​នេះ​​​ LC តូច​បាន​បង្ហោះ​រូប​ជាមួយ​ឈុត​ប្រពៃណី និង​​សិច​ស៊ី​​ជាច្រើន​សន្លឹក​​​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ហ្វេន​ដែល​ស្រឡាញ់​គាំទ្រ​នាងតូច​រូប​នេះ​នាំគ្នា​លើក​ឡើង​ថា៖” ចុម​ CL តូច​ឬ​មិន​មែន​ហ្នឹង ស្អាត​ណាស់​មើល​មិន​ស្គាល់​ទេ​លោក​អើយ ឥឡូវ​ពេញ​ក្រមុំ​ស្ដូក​តែ​ម្ដង ឃើញ​ហើយ​បង​ចង់​លង់​ស្នេហ៍​”។

ការ​សរសើរ​ពី​ពុក​ម៉ែ​បងប្អូន​បាន​ធ្វើ​ឲ្យ​កញ្ញា CL តូច​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេរំពេច​នោះ​នាង ក៏​បាន​ឆ្លើយ​តប​វិញ​ថា៖” អរគុណ​ច្រើន​​ដែល​សរសើរ​នាង​ខ្ញុំ​បែបនេះ បង​ៗ​ចូល​ចិត្ត​យក​កាពិត​មក​និយាយ​លេង​ដឹង​អត់​ថា​ខ្ញុំ​អៀនណាស់​កូន​គេ​ទើប​ពេញ​ក្រមុំ”។

គួរ​រម្លឹក​ថា​ CL តូច​គឺ​ជា​តារាហ្វេសប៊ុក​វ័យ​ក្មេង​មួយ​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​នៅ​ពេល​នាង ឡាយ​លក់​ឥវ៉ាន់​ម្ដង​ៗ​មាន​ហ្វេន​ៗ​ចូ​ល​មើល​រាប់​ខេ ព្រោះ​នាង​ពូកែ​និយាយ​​ថែម​ទាំង​រិះ​រក​អ្វី​ដែល​ថ្មី​ឲ្យ​គ្រប់​គ្នា​ដែល​មើល​វីដេអូ​នាង ហើយ​បាន​សើច​សប្បាយ​រីកាយ។

ចំណុច​ទាក់​ទាញ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយទើប​ធ្វើ​ឲ្យ CL តូច​ ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន និង​ផលិតផល​តូច​ធំ​ជា​ច្រើន​ទាក់​ទង​ឲ្យ​នាង ជួយ​ប្រម៉ូដ​ផលិតផល​ជា​បន្តបន្ទាប់​ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង និង​បង​ស្រី​បូព្រឹក្ស​តូច រក​ពេល​សម្រាក​មិន​ចង់​បាន៕