បើកភ្នែកឡើងមិនទាន់ ចោម​ ក្វាន់ ហ៊ានធ្វើរឿងមួយនេះដាក់លោកទាវ ហ៊ុន ស៊ីណាត ទាំង​ព្រឹកព្រលឹមដល់ភូមិគ្រឹះ ដល់ថ្នាក់ធ្វើឲ្យលោកជំទាវ អត់ទ្រាំមិនបានបង្ហោះសារភ្លាមៗឆ្លើយ​តបទាន់​នៅក្ដៅៗ

1

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ នេះ​ថៅ​កែ​ហាង​លក់​មាស​ពេជ្រ​ដ៏​ល្បី​ឈ្មោះ​កណ្ដាល​ក្រុង​ភ្នំពេញ​អ្នក​នាង ចោម ក្វាន់ ព្រម​ទាំង​គូស្នេហ៍​ថ្មី​បាន​ដឹក​ដៃ​គ្នា​​​ទាំង​មិន​ញញើត​​ទៅ​​ដល់​ភូមិគ្រឹះ​​លោកជំទាវ ហ៊ុន ស៊ីណាត គ្រប់​គ្នា​ឃើញ​ហើយ​ផ្ទុះការ​សរសើរ​មិន​ដាច់​ពី​មាត់។

ក្រោយ​ឃើញ​វត្ត​មាន​អ្នកនាង ចោម ក្វាន់​ ដឹក​ដៃ​គូស្នេហ៍​ទៅ​ដល់​ផ្ទះ​ខ្លួន​ដូច្នេះ​អត់​ទ្រាំ​មិន​បាន​លោក​ជំទាវ ហ៊ុន ស៊ីណាត ក៏​បាន​បង្ហោះ​សារ​ភ្លាមៗ​​ថា៖”តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយស្រី ចោម ខ្វាន់ បានជួយគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប”។

ក្នុង​នោះ​មាន​ដូចជា៖ ថវិការចំនួន ១២ លានរៀល អង្ករ ២ តោន  មី ១០ កេស ត្រីខ ១០ យួរ​ទឹកស៊ីអ៊ីវចំនួន ១០យួ ទឹកត្រី ចំនួន ១០ យួ សៀវភៅ ១០០ក្បាល ប៉ិច ១០០ដើម

ទឹកបរិសុទ្ធ ១០កេស ទឹកផ្លែឈើ ១០ កេស។សូមជូនពរ​​ដល់​ក្មួយស្រីសូម​បានជួបតែ​ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយ​ឃើញ​លោកជំទាវ ហ៊ុន ស៊ីណាត​ បង្ហោះ​សារ​ខាង​លើ​ភ្លាម​ៗ​នោះ អ្នកនាង ចោម ក្វាន់ ក៏​បាន​​ចែក​រំលែក​បន្ត​ជាមួយ​ពាក្យ​ពេចន៍​និយាយ​រៀរាប់​ថា៖” ថ្ងៃនេះ​កូន​សូម​អរគុណ​ច្រើន​ដល់​​ជំទាវម៉ែ​ខ្លាំងណាស់ឲ្យ​តែ​ជួប​ជំទាវ ម៉ែ​ម្ដង​ណា​កូន​ៗ​ដឹង​​​តែ​សើច​ចុក​ពោះ​ហើយ កូនៗអរគុណ​ច្រើន​សម្រាប់​ពាក្យ​ពេចន៍​ទូន្មាន​ល្អ​​ពី​ជំទាវ​ម៉ែ។ កូន​ៗ​ពិត​ជា​ស្រឡាញ់​គោរព​ជំទាវម៉ែ ខ្លាំង​ណាស់”។

គួរ​រម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ​ ដែល​អ្នកនាង ចោម ក្វាន់ បាន​ចូល​រួម​ការងារ​សប្បុរស​ធម៌​នោះ កន្លង​មក​​អ្នកនាង បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ពុក​ម៉ែ​បងប្អូន នៅ​តាម​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ជា​ហូរហែរ​ផងដែរ៕