ក្ដៅៗ! លោកជំទាវឧកញ៉ា ម៉ែរួយ សុំចិត្តសារព័ត៌មានមួយចំនួន កុំសរសេរបញ្ចេញចូល​លើសពីការពិតដើម្បី​ទាក់​ទាញឲ្យគេមើលច្រើន ទង្វើនេះអាចធ្វើឲ្យមនុស្សមិនដឹងអី យល់ច្រលំលើគ្នា

2

ក្រោយ​លោក​ជំទាវឧកញ៉ា ស្រី ណារួម ហៅ​ ម៉ែរួយ ឡាយវីដេអូ​និយាយ​រៀបរាប់​ពី​ជីវិត​គូ​ស្វាមី​ភរិយា​​ធ្វើ​យ៉ាង​ណា​ដើម្បី​រស់នៅ​ជាមួយ​គ្នា​​​មាន​សុភមង្គល ដោយ​ភាគី​ម្ខាង​ទៀត​មិន​លួច​ក្បត់​រួច​មក​មាន​សារព័ត៌មាន​ជា​ច្រើន​យក​ទៅ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ផង​ដែរ។

ដោយ​សារ​ព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​ថា​លោក​ជំទាវឧកញ៉ា ម៉ែរួយ ​​ឡាយ​និយាយ​​រឿង​រ៉ាវ​គូជីវិត​ប្ដីប្រពន្ធ​ខាង​គឺ​ចង់​សម្ដៅ​ឬ​ឆ្លើយ​តប​ទៅ​បុគ្គលនេះ​បុគ្គលនោះ តែ​លោក​ជំទាវឧកញ៉ា មិន​បាន​សម្ដៅ​ទៅ​លើ​​អ្នក​ណា​ម្នាក់​ឡើយ​ ការ​ឡាយ​នេះ​គឺ​ចង់​និយាយ​សម្ដៅ​ទូទៅ​ប្រសិន​បើ​មាន​លើស​លួស​ខ្វះ​ខាត​ដោយ​ប្រកា​ណា​មួយ​លោកជំទាវ​ឧកញ៉ា ក៏​សូម​អភ័យ​ទោស​​ពី​ពុក​ម៉ែ​បងប្អូន​ផង។

បើ​តាម​លោកជំទាវ ឧកញ៉ា ម៉ែរួយ បង្ហោះ​លើ​ផេក​ផ្លូវ​ការ​បាន​សរសេរ​រៀបរាប់​ថា៖”សូម អធ្យាស្រ័យបងបងសារពត៍Top new នឹងall newដែលបានសរសេរបញ្ចេញបញ្ចូលដើម្បីឲ្យ​គេមើលពត៌មាន​របស់ខ្លួនច្រើន​។ នាងខ្ញុំអត់បានថាឲ្យ​បងប្អូនណាទេ សូមបញ្ឈប់រាល់សំណេរ​ដែលធ្វើអោយ​មនុស្សមិនដឹងអីយល់ច្រលំគ្នា បើសិនបងបងមិនបញ្ឈប់ការសរសេរញុះ​ញង់នាងខ្ញុំនឹង​មានវិធានការណ៍​តាមផ្លូវច្បាប់ សូមអរគុណ”៕