ឡូយអស់ទាស់នៅទីបំផុត! ក្រុមហ៊ុនដឹកជញ្ជូន ជេតស៍ អ៊ិចប្រេស ខេមបូឌារបស់ឧកញ៉ា​ចិត្តធម៌ ស្រី ចាន់ថន បើកសម្ពោធជាផ្លូវការហើយ

3

កណ្តាល​ :ក្រុមហ៊ុនJet’s Express cambodia មានរៀបចំពិធីសម្ភោធជាផ្លូវកា​ទទួលយកសេវា​កម្ម​បញ្ញើពីប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយមានការអញ្ជើញ​ចូលរួមក្រោមវត្តមាន​លោកឧកញ៉ាស្រី ចាន់ថន ដែលជាស្ថាបនិកដ៏ឆ្នើមវ័យក្មេងរបស់ក្រុមហ៊ុន jet’s Express cambodiaនាព្រឹកថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ដែលស្ថិតក្នុងឃុំវិហាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះលោកឧកញ៉ា​ ស្រី​ ចាន់ថន​ បានមានប្រសាសន៍ថាក្រុមហ៊ុន jet’s Express cambodia ត្រូវបានផ្ដួចផ្ដើមគំនិតនាដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលដែល​ប្រទេសជាតិកំពុង​ជួបវិបត្តិកូវីដ ១៩ ដោយមានការជួយគាំទ្ររបស់បុគ្គលិក​សាខានៅក្នុងគោល​ដៅចូលរួម​ចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូន​បញ្ញើរហ័សក្នុង​ប្រទេសកម្ពុជា​និងជួយ​បង្កើនការងារដល់ប្រជាពលរដ្ឋជាពិសេសជួយដល់ស្ត្រីនិងការបង្កើតការបរិច្ចាគផ្ដល់ជំនួយដែលបានមកពីប្រាក់ចំណេញជួយដល់ប្រជាពលរដ្ឋកំពុងជួបខ្វះខាត ឬប្រជាពលរដ្ឋ​កំពុងជួប​ទុក្ខលំបាក។

លោកឧកញ៉ាចិត្តធម៌​ ស្រីចាន់ថនបានមានប្រសាសន៍បន្តឲ្យដឹង​ទៀតថាក្នុងការចាប់ផ្ដើម​បង្កើតក្រុមហ៊ុននេះឡើងចាប់តាំងពីខែកក្កដាឆ្នាំ ២០២១ រហូតមកដល់ពេលនេះក្រុម​ហ៊ុនបង្កើតឡើងបានរយៈពេល 3 ខែកន្លះមកហើយតែក៏មាន​សមិទ្ធិផលគួរអោយគាត់សម្គាល់​និងទទួលបានការស្ងើចសរសើរនិងការជួយគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសធ្វើឲ្យក្រុមហ៊ុនបង្កើតបានការិយាល័យកណ្ដាលមួយនៅជ្រោយចង្វារ មានបុគ្គលិកចំនួន៣០០នាក់ ចំនួនឃ្លាំងដ៏ធំផ្ទាល់ខ្លួនមួយនៅជ្រោយចង្វារផងដែរ។ ក្នុងនោះមានឡាន​ដឹកទំនិញ​ចំនួនជិត១០០គ្រឿង សមាជិកសាខាប្រែនឆាយចំនួន ៣០០ កន្លែងទូទាំងប្រទេស ២៥ ខេត្តក្រុង ក្នុងនោះសាខាផ្ទាល់ខ្លួនមាន ៨ កន្លែងដែលក្នុងនោះមានចំនួន ៥០ភាគរយនឹងបើក​ទទួលបញ្ញើទំនិញចាប់ពីពេលនេះតទៅសម្រាប់សេវាកម្មរបស់ក្រុមហ៊ុនJet’s Express bambodia មានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញ​របស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹក​ជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស ។

សេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រងសម្រាប់ផែនការទៅមុខក្នុងឆ្នាំ ២០២២ ក្រុមហ៊ុននិងមានគ្រោងបង្កើតសាខាបន្តទៀតអោយបានចំនួន ១០០០ សាខា មានបុគ្គលិករ​ហូតដល់ ជិត១០០០នាក់ ឡានដឹកទំនិញមានចំនួន ២០០ គ្រឿងដើម្បីចាប់យក​ចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស និងក្នុងគោលដៅនាំ​កេរ្តិ៍​ឈ្មោះកម្ពុជា​ទៅលើឆាកអន្តរជាតិនឹងបន្តទៅប្រទេសថៃ ប្រទេសវៀតណាម​និងប្រទេសឡាវដែលជាប្រទេសជិតខាងថែមទៀតផង។

ជំហានបន្តសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនJet’s Express Cambodiaចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះទៅនឹងមានឡានដឹកទំនិញ​ នឹងរ៉ូម៉ក់កង់បីដំ​ណើរការវិលកង់​ហើយក្នុង​ការដឹកជញ្ជូន ហើយសាខាទាំងអស់នឹងចាប់​ផ្ដើមបើកទទួលយក​ទំនិញបញ្ញើរបស់​ប្រជា​ពលរដ្ឋគឺទូទាំងប្រទេសចំនួន ២៥ ខេត្តក្រុង និងចំនួន ១៤០៥ ឃុំ សង្កាត់ទូទាំងប្រទេស ដោយមាន​តម្លៃទាបជាងតម្លៃទីផ្សារ។

ជាចុងក្រោយលោកឧកញ្ញាបានសំណូមពរទៅដល់បុគ្គលិកគ្រប់ផ្នែកជំនាញទាំងអស់សូមយកចិត្តទុក្ខដាក់អោយបានខ្ពស់ក្នុងកាងារដឹកជញ្ជួនយកទៅអោយអតិថិជនដោយមានទំនួលខុសត្រូវខ្ពស់ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានលឿននិងល្អបំផុត៕