អស្ចារ្យខ្លាំងណាស់ ទិដ្ឋភាពមង្គលការលោកជំទាវឧកញ៉ា ម៉ែរួយ ជាមួយឧត្តមសេនីយ៍ត្រី តារា សុខនៅ ដល់ថ្នាក់ធ្វើឲ្យផ្អើលអស់អ្នកលក់អនឡាញ និងមហាជន

4

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​រាជិនីចិត្តធម៌​តែង​តែ​ជួយ​កិច្ច​ការងារ​សង្គម​គ្រប់​រូប​ភាព​លោក​ជំទាវ​ឧកញ៉ា ស្រី ណារួម ហៅ​ម៉ែរួយ នោះ​បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ ក្រោម​វត្ត​មាន​ភ្ញៀវកិត្តិយស​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករផងដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​​នោះ​គឺ​​កូន​កំលោះ​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ តែម្ដង​មិន​មែន​ជា​អ្នក​សិល្បៈ​ ឬ​​អ្នក​លក់​អនឡាញ​នោះ​ទេ​​​​តែលោក តារា សុខនៅ ត្រូវ​ជា​​ស្វាមី​​ ម៉ែរួយ ​គឺ​ជា​ឧត្ដម​សេនីយ៍​ត្រីផ្កាយ១ ក្នុង​ជួរ​​រដ្ឋាភិបាល​​ គ្រប់​គ្នា​ឃើញ​ហើយ​បើក​ភ្នែក​ស្លើ​ចំហរ​មាត់​ធ្លុង​តែម្ដង ពិសេស​អ្នក​លក់​អនឡាញ និង​មហាជន​ដែល​ស្រឡាញ់​​ចូល​ចិត្ត​រាជិនី​ចិត្ត​ធម៌​ខាង​លើ។

មាន​អ្នក​ខ្លះ​បាន​ចូល​ទៅ​ខមមិន​ថា៖”ញាក់បោះគេមែនយាយ មិនដែលនិយាយ​តាម​ឡាយ​ថា​គូដណ្ដឹង​ខ្លួន​ធ្វើការ​ងារ​អ្វី​ទេ ស្រាប់​តែ​ថ្ងៃ​មង្គលការ​ពាក់​ឯកសណ្ឋាន​មក​បាន​ដឹង​ថា កូន​កំលោះ​ម៉ែរួយ គឺជា​ឧត្ដមសេនីយ៍ត្រី។ ពួក​គាត់ទាំង​ពីរ​ពិត​ជា​សម​គ្នា​ខ្លាំង​ណាស់ ទាំង​ឋានៈ​ និង​តួនាទី ​មុខមាត់​ក្នុង​សង្គម”។

ថ្ងៃ​ពិសេស​ដ៏​ឱឡារឹក​នេះ​ដែរ​លោក​ជំទាវ ឧកញ៉ា ស្រីណារួម ហៅ ម៉ែរួយ និង​ ឧត្ដមសេនីយ៍ត្រី តារា សុខនៅ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត និង​សង្ហា​ខ្លាំង​ណាស់​​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​​ជាមួយ​ស្នាម​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ ។ រីឯការ​តុប​តែង និង​ដេគ័រ​​ក្នុង​ពិធី​មង្គលការ​ទៀត​សោត​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ជាមួយ​ផ្កាភ្ញី​ក្បូក្បាច់​រចនា​តាម​បែប​ម៉ូដ​សម័យ​ថ្មី​​។

មួយ​វិញ​ទៀត​ទោះបី​ជា​ ​រាជរដ្ឋាភិបាល​​​បាន​អនុញាតិ​ឲ្យ​​ពលរដ្ឋកម្ពុជា​រៀបការ​បាន​ក្ដី ក៏​ក្នុង​ពិធី​មង្គលការ​របស់​លោក​ជំទាវ ឧកញ៉ា ម៉ែរួយ មិន​ភ្លេច​វិធាន​ការ​៣កុំ​៣ការពារ​​តប​តាម​ការ​អំពាវ​​នាវ​របស់​ក្រសួង​សុខាភិបាលដែរ៕