គ្រាន់តែលឺចំណងជើងក៏ព្រឺសម្បុរដែររឿង “ភូមិវាលឆ្កែលូ” ស្នាដៃចុងក្រោយរបស់កំពូល តារាកំប្លែងថៃ មុនពេលស្លាប់ដោយសារកូវីដ១៩ នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃស្អែកនេះ​ហើយ!

1

នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ M Pictures Cambodia បាន​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដាក់​បញ្ចាំង​​ភាព​យ​​ន្ត​ខ្នាត​ធំ​រឿង​ “ភូមិវាលឆ្កែលូ” នៅ​រោង​ភាព​យន្ត​ Major Cineplex ផ្សារ​ទំនើប​អ៊ីអន​១ ដែល​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​កំពូល​តារាកំប្លែង​ថៃ​លោក​ Chuan Chuen  ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗនេះ។

រឿង​ “ភូមិវាលឆ្កែលូ” ជាភេទ​រឿង​ស៊ើប​អង្កេត​បែប​ខ្មោច​​ភ័យ​រន្ធត់​ភ័យ​រន្ធត់​​ព្រឺព្រួច​ លាយ​ឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ស្នេហា​អូន​បង​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទស្សនា​ហើយ​មិន​ខក​បំណង​​នោះ​ទេ។ ពិសេស​ជា​ស្នា​ដៃ​ចុង​ក្រោយ​របស់​តារាកំប្លែង​ថៃ​លោក​  Chuan Chuen ដែល​ក្នុងរឿង​នេះ​លោក​សម្ដែង​ជា​តួ​អង្គ​ព្រះសង្ឃ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​គ្រាន់​តែ​ Trailer  រឿង​ “ភូមិវាលឆ្កែលូ” ចេញ​​នៅ​លើ​ផេក​ M Picture Cambodia មិន​ទាន់​បាន​ប៉ុន្មាន​ផង​មាន​អ្នក​ចូល​ទស្សនា​រាប់​រាប់​ម៉ឺន​នាក់ឯណោះ​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពីមាត់ ព្រោះ​ជា​រឿង​ដែល​ពួក​គេ​ទន្ទឹង​រងចាំ​យូរហើយ។

និយាយរៀបរាប់​ក្នុង​ពិធី​សម្ពោធ​រឿង​ខាង​លើ សុខ សិរីសុភា តំណាងក្រុមហ៊ុន M Picture Cambodia បាន​ឲ្យ​ដឹង​ថា​រឿង “ភូមិវាលឆ្កែលូ” នេះ​នឹង​ដាក់​បញ្ចាំង​​នៅ​គ្រប់​រោង​ភាពយន្ត​​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ហើយ​ជាមួយ​ក្ដី​រំពឹង​ខ្ពស់​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ ក្រោយ​រដ្ឋាភិបាល​បើក​ឲ្យ​ដំណើរ​រោងកុន​ឡើង​វិញ​បន្ទាប់​ពី​បិទ​ខ្ទប់​ដោយ​សារ​កូវីដ​១៩ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នេះ។

ក្នុងនោះ​ដើម្បី​ទប់​ស្កាត់​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ តប​តាម​ការ​អំពាវ​នាវ​របស់​រាជរដ្ឋា​ភិបាល​​ខាង​ក្រុម​ហ៊ុន​ M Picture Cambodia ​ ក៏​បាន​សហការ​ជាមួយ​គ្រប់​រោង​ភាព​យន្ត​​ទាំង​អស់​៣កុំ​៣ការពារ គ្រប់​គ្នា​ដែល​ទៅ​ទស្សនារឿង​​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ បាញ់​អាល់កុល​និង​វាស់​កម្ដៅ​ជា​មុន​សិន​ទើប​អនុញាតិ​ឲ្យ​ចូល​ទស្សនា​បាន៕