ឡូយអស់ទាស់!  បទ Are you ok របស់ តន់ ច័ន្ទសីម៉ា គ្រាន់តែចេញ MV ជាផ្លូវការ​ប៉ុន្មាន​ម៉ោងសោះតែ ​មានអ្នកទស្សនាក្បែរលានដង

2

បទចម្រៀងបទ”Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok  យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។

អាចនិយាយបានថា បទ”Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នក​លេង Tik Tok  យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are you ok ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង។

បទ”Are you ok” ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀង​វ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។

បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹក​ប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយក​ចិត្តទុកដាក់ជា​ខ្លាំងពីថ្នាក់ដឹក​នាំផលិតកម្ម  ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ”Are you ok”  បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់​ទិដ្ឋាការអនុញ្ញាតិឲ្យចេញ​ផ្សាយជាផ្លូវការផងដែរ។

មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ”Are you ok” នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗ សុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទចម្រៀងមួយបទនេះគ្រប់គ្នា។

តោះ! ចង់ដឹងថា បទ”Are you ok” ដែលមហាជនអន្ទះសាចង់ដឹងមានខ្លឹមសារ និងអត្ថន័យយ៉ាងណានោះ សូមទស្សនាលើ Channel youtube ថ្មីមួយទៀតរបស់ផលិតឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា៖