
ប៉ុន្មានឆ្នាំមកនេះគេសង្កេតឃើញថា ទឹកម្ទេស ទឹកជ្រលកហឹរ ម្ទេសឆា និង កាពិឆា របស់សិប្បកម្មរ៉ារី ដែលមានលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ជាអគ្គនាយិកានោះទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេសជាមួយគុណភាព និងរសជាតិមិនអាចបំភ្លេចបាន។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំប្រតិភូ ធ្វើទស្សន:កិច្ចការងារនៅសិប្បកម្ម រ៉ារី មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងទស្សនៈកិច្ចការងារនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ស្ងើចសរសើរដល់លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាសិប្បកម្មរ៉ារី ដែលបានជ្រើសរើសផលិតផលកសិកម្មក្នុងស្រុករបស់កសិករខ្មែរមកធ្វើការច្នៃប្រឌិតជាទឹកម្ទេស ទឹកជ្រលក់ហិរម ម្ទេសឆា និង កាពិឆា ជាដើម។
ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា ក្រៅពីឲ្យពិភពលោកស្គាល់ស្នាដៃកូនខ្មែរហើយនោះ សិប្បកម្មរ៉ារី បានបង្កើតឱកាសការងារដល់យុវជន និងយុវនារីខ្មែរជាច្រើននាក់ពិសេសបងប្អូនពិកាគរថ្លង់។
គួររម្លឹកថា សិប្បកម្មរ៉ារី បានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយលោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារឹទ្ធ ជាផលិតផលចេញពីស្នាដៃកូនខ្មែរដែលមានរសជាតិជារបស់ខ្មែរ និង មានគុណភាពខ្ពស់ប្រកបដោយស្តង់ដារអនាម័យ ទទួលស្គាល់ជាផ្លូវការពីស្ថាប័ននានា ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ៕