ទើបតែជួយឆ្នាំមុនជិត៦ម៉ឺនដុល្លារសោះ ឥឡូវលោកស្រី ទ្រី ដាណា បរិច្ចាគថវិកាខ្ទង់ម៉ឺន​ដុល្លារ​បន្ថែមទៀតដើម្បីជួយដល់កុមារកម្ពុជាទូរទាំងប្រទេស ដែលកំពុងតែត្រូវការជំនួយ

2

កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ​លោក​ស្រី ទ្រី ដាណា អគ្គនាយិកា​ផលិតផល​ថែ​រក្សា​សម្រស់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​​ម៉ាក​ NNP និង​ជា​ថៅកែ​ហាង​មាស​ ​ពេជ្រ​ដ៏​ធំ​ស្កឹម​ស្កៃ​កណ្ដាល​ទីក្រុង​​បាន​បរិច្ចាគ​ថវិកា​ចំនួន​​ ៥២.០០០ ដុល្លារ​​​ទៅ​​​មន្ទីរពេទ្យ​កុមារអង្គរ​ និង​មន្ទីរពេទ្យ​គន្ធបុប្ផា។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​នោះ​នៅ​ព្រឹក​ថ្ងៃ​១៩ ខែ​តុលា ឆ្នាំ​២០២១ នេះ​លោក​ស្រី ទ្រី ដាណា បាន​បរិច្ចាគ​ថវិកា​​១០.០០០ ដុល្លារ​បន្ថែម​ទៀត​ទៅ​មន្ទីរពេទ្យ​កុមារអង្គរ៥.០០០ ដុល្លារ​ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​៥.០០០​ដុល្លារ​ ដើម្បី​ជួយ​ដល់​​កូន​ក្មួយ​ដែល​ជា​កុមារ​តូច​ៗ​រាប់​លាន​​នាក់ ដែល​កំពុង​តែ​ត្រូវការ​ជួយ​សង្គ្រោះ​ពី​មន្ទីរពេទ្យ​ទាំង​ពី​ខាង​លើ​នេះ។

លោក​ស្រី ទ្រី ដាណា បាន​បង្ហោះ​សារ​រៀបរាប់ថា៖” ដើម្បី​ក្មេង​ និង​កូន​ៗ​ជួយ​ម្នាក់​បន្តិច​មក​បងប្អូន​ទៅ​តាម​លទ្ធភាព ព្រោះកូនៗ ក្មួយៗ យើង ពេលឈឺគឺរត់ទៅរកពេទ្យហើយ អរគុណ​ក្រុមគ្រូពេទ្យដែលខំប្រឹង។ ខ្ញុំឃើញប្អូនៗមួយក្រុម បង្កើត MV ដើម្បីមន្ទីរពេទ្យកុមារអង្គរ នាងខ្ញុំ​សូមគាំទ្រពេញទំហឹង។ កាលឆ្នាំមុន នាងខ្ញុំក៏បានបរិច្ចាគជូនគន្ធបុផ្ផា ទាំង២សាខា សៀមរាប ភ្នំពេញ 52000$ ហើយនាងខ្ញុំនឹងធ្វើរាល់ឆ្នាំ”។

ការ​យក​ថវិកា​​ផ្ទាល់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​ទៅ​ជួយ​ពុក​ម៉ែបងប្អូន ក្រីក្រ​ចាស់ជរា​​ទុគត់ជន ក្មេង​កំព្រា​ និង​សង្គម​មាន​គ្រប់​រូប​ភាព​នេះដែរ​លោកស្រី ទ្រី ដាណា ទទួល​បាន​ការ​កោត​សរសើរ​ និង​គោរព​យ៉ាង​ខ្លាំង​ពី​មហាជន​ដោយ​អ្នក​ខ្លះ​បាន​ចូល​ទៅខមមិន​ថា៖”ចែជួយ​គេ​ប្រមាណ​ខ្លួន​ផង រាប់ពាន់ រាប់ម៉ឺន​ដុល្លារ​រាល់ថ្ងៃបែប​នេះ ពេល​ធ​ធ្លាក់ខ្លួន​​គ្មាន​អ្នក​ណា​គេស្គាល់ទេ បំណង​ល្អ​ពី​អ្នក​ក្រ​ម្នាក់”។

ភ្លាម​ៗ​ក្រោយ​ឃើញ​ដូច្នេះ​​លោកស្រី ទ្រី ដាណា បាន​ឆ្លើយ​តប​ទៅ​វិញ​ឡើង​ឡូយ​ថា៖”ខ​មិនចាក់​ដោត លើកទីមួយហើយដែលនាងខ្ញុំយកមកផុស ខមិនបែបនេះពិតជាចាក់ដោតមែន សូមអរគុណបងប្រុសបងស្រីខ្លាំងណាស់ដែលបាន​មក​ជួយ​ណែនាំនិងពន្យល់បែបនេះ​ប៉ុន្តែសុំឆ្លើយតបទៅកាន់បងប្រុសបងស្រីវិញថា ចំពោះការជួយរាប់ម៉ឺនរាប់ពាន់ដុល្លារ​រាល់ថ្ងៃនេះគឺជួយដោយចេញពីចិត្ត​ និងបេះដូង។

ការ​ដែលជួយចេញពីចិត្តមិនមានពេល មិនមានវេលា មិនមានរដូវកាល​ឡើយកន្លែង​ណាជួបទុក្ខលំបាកពេលដែលឃើញពេលណាគឺជួយពេលនោះ បើសិនជាខ្ញុំធ្លាក់ខ្លួនក្រ ដោយសារការជួយអ្នកក្រឬ​មួយក៏ដោយសារការជួយមនុស្សទូទៅក៏ល្អមើលដែរ ទេវតា​ប្រាកដជាមិនបើកភ្នែកមើលមនុស្សដែលកំពុងតែជួយសង្គ្រោះមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺននាក់នោះទេខ្ញុំសង្ឃឹមថាអំពើល្អដែលចេញពីចិត្តពិតប្រាកដ អំពើល្អដែល​ធ្វើដោយគ្មាន​លក្ខខណ្ឌ អំពើល្អដែលធ្វើដោយមិនមានការហត់នឿយអំពើល្អដែលធ្វើចេញពីចិត្តពិតប្រាកដ គឺប្រាកដជាបានផលតបស្នងមកវិញនូវសេចក្តីសុខពិតៗ៕