ករុណា ពេជ្រ លើកម្រាមដៃដប់ថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​សែន ដែលបានផ្ដល់កិត្តិយសផ្ញើសាររំលែកទុក្ខ និងចូលបច្ច័យថ្ងៃបុណ្យសពលោកឪពុក​របស់ខ្លួន

2

តារាចម្រៀង​​ប្រចាំ​ផលិតកម្ម​ថោន​លោក ករុណា ពេជ្រ បាន​ជួប​ទុក្ខ​ធំ​នៅ​ក្នុង​ជីវិត​​​ដោយ​លោក​ឪពុក​ជា​ទី​ស្រឡាញ់​បាន​លា​ចាក​លោក​ទៅ​គ្មាន​ថ្ងៃ​ត្រឡប់ កាល់​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ២០២១ កន្លង​ទៅ​ថ្មីៗ​នេះ។

ការ​បាត់​បង់​លោក​ឪពុក​ជា​ទី​ស្រឡាញ់​របស់​លោក ករុណ ពេជ្រ បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង​​ដោយ​ម្នាក់​ៗ​បាន​ផ្ញើសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​នេះ​ដល់​រូប​លោក។ ក្នុង​នោះ​ក៏​មាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​បាន​​ផ្ញើសារ​រំលែក​ទុក្ខ​ និង​ចូល​បច្ច័យ​​បុណ្យ​សព​របស់​លោក ផង​ដែរ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក រំភើប​រក​ពាក្យ​អ្វី​មក​ស្ដី​ពុំ​បាន​ខណៈ​ខ្លួន​ជួប​ទុក្ខ​ធំ។

បន្ទាប់​ពី​ឃើញ​សម្ដេចកិត្តិបណ្ឌិត​ផ្ញើសារ​រំលែកទុក្ខ​ និង​ចូល​បច្ច័យ​នៅ​ថ្ងៃ​បុណ្យ​សព​លោក​ឪពុក​របស់​ខ្លួន លោក ករុណា ពេជ្រ បាន​បង្ហោះ​សារ​រៀបរាប់​ដោយ​លើក​ម្រាម​ដៃ​១០​ពោល​ពាក្យ​បែប​នេះ​ថា៖”នាព្រឹកថ្ងៃទី 18.10.2021 នេះ អនុញ្ញាត្តិ អោយខ្ញុំបាទ ករុណាពេជ្រ សូមលើកម្រាមដៃដប់ អរគុណ មហាគុណ សម្រាប់ អ្នកមីង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កិត្តិយស ផ្ញើសារចូលរួមរំលែកទុក្ខ និង ចូលជាបច្ចយ័ ជាមួយបុណ្យសពប៉ា របស់ក្មួយ នាពេលនេះ។

នេះគឺជា មហាកិត្តិយស សម្រាប់ប៉ា ក្មួយ សារជាថ្មី សង្ឃឹមថា ដួងព្រលឹងប៉ា កំពុងញញឹម​ទទួលមហាកិត្តិយសនេះដោយមោទនះហើយប៉ាបានទៅកាន់ឋានសុខដោយស្ងប់ចិត្ត

ជាទី​បញ្ចប់ ក្មួយ សូមសម្តែងការដឹងគុណ នូវមហាកិត្តិយស មហាគុណ នេះ​ហើយ​ក្មួយមាន​តែសូមបួងសួង ដួងព្រលឹងប៉ា តាមថែរក្សា សម្តេចទាំងទ្វេរ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ចៅទួត សូមជួបតែសុខ ជោគជយ័ និង ជាម្លប់ដល់ដល់ប្រជាពលរដ្ឋខ្មែរ ជារៀងរហូត។

គួរ​បញ្ជាក់​ថា​ លោកម៉ុក សាខន ជាឪពុកលោកករុណា ពេជ្រ បានធ្លាក់ខ្លួន​ឈឺ​ជំងឺ​លើស​ឈាមនិងដាច់សសៃក្នុង​ខួ​ក្បាល​ធ្វើឲ្យលោកក្លាយ​ទៅជាមនុស្សរុក្ខជាតិ​ហើយលោកករុ​ណា ពេជ្រ បានព្យាបាលឪពុកដោយយកចិត្តទុកដាក់​រយៈពេល​ជាង​៣​ឆ្នាំមកហើយដោយ​ចំណាយថវិការអស់ជាង២០ម៉ឺនដុល្លារ។

ប៉ុន្ដែនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១លោកម៉ុក សាខន ក៍ទទួល​មរ​ណ​ភាពធ្វើឲ្យលោកករុណា ពេជ្រ រន្ទត់ចិត្តជាខ្លាំងព្រោះលោកជាទោលក្នុង​គ្រួ​សារ​ហើយគិត​ថា​នឹង​តែលតោលក្រោយ​ពីអត់ពីឪ​ពុក​។លោកកុរណា ពេជ្រ បានកោ​សក់សាង​ផ្នួ​សសងគុណឪពុករយៈពេល២៤​ម៉ោងហើយក្រោយពេលធ្វើបុណ្យជូន​ឪពុកនៅ​ផ្ទះវីឡាររបស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៨ខែតុលានេះសពលោកម៉ុក សាខន ក៍បានបញ្ជួនទៅ​បញ្ចុះនៅម៉ុងដែលលោក​ករុណា ពេជ្រ បានធ្វើរួច​ជាស្រេច​តាំង​ពីឪពុកលោកនៅមានជីវិតនោះគឺនៅស្រុក​កំណើតរបស់លោក​ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។​ដោយឡែកកម្មវិធីបុណ្យ៧​ថ្ងៃនឹងប្រារពនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ នៅផ្ទះ​លេខ​៤៩៣ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕