ទីបំផុត ខ្ញុង និយាយរៀបរាប់ទាំងទឹកនេត្រា រឿងខ្លួនជំពាក់បំណុលគេជិត៦០ ម៉ឺនដុល្លារ គ្មានអ្វីសងទេ មានតែជាប់ពន្ធនាគារបើម្ចាស់បំណុលគេរករឿង

1

នៅ​មុន​នេះ​បន្ដិច​​តារាកំប្លែង​ និង​ចម្រៀង​អ្នកនាង ស្រេង សុកាន់ដា ហៅ​ ខ្ញុង បាន​យំ​រៀបរាប់​ទឹក​ភ្នែក​ហូរហាម​​និយាយ​ការ​ពិត​ខ្ទេច​ខ្ទី​គ្មាន​សល់​នៅ​មុខ​អ្នក​ការសែត​ជា​ច្រើន​នាក់ រឿង​ខ្លួន​ជំពាក់​បំណុល​គេ​ជិត​៦០​ម៉ឺន​ដុល្លារ​អាមេរិក ប្រសិន​បើ​គ្មាន​លុយ​សង​ទេ នាង​នឹង​ត្រូវ​ជាប់​ពន្ធ​ធានាគារ​ជាក់​ជា​មិន​ខាន់ បើ​ម្ចាស់​បំណុល​គេ​រករឿង។

អ្នកនាង ខ្ញុង បាន​បង្ហោះ​សារ​ជាមួយ​វីដេអូ​ឡាយ​សរសេរ​រៀបរាប់ថា៖” នាងខ្ញុំពិតជាបាន​ខ្ចីបំណុល​​ម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាព​ក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគា​រដែល​មូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។

ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះ​ហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែល​ធ្លាប់គាំទ្រនាង​ខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់​គ្នាទុក​ជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda។

ក្នុង​នោះ​បើ​តាម​វីដេអូ​ឡាយ​នៅ​មុខ​អ្នក​កាសែត​ជា​ច្រើន​នាក់ អ្នកនាង ខ្ញុង បាន​បញ្ជាក់​ថា លុយ​ដែល​ខ្លួន​ជំពាក់​គេ​ទាំង​អស់​សរុប​ ៥៧ម៉ឺន​២ពាន់​ដុល្លារ​អាមេរិក។ អ្នក​ដែល​នាង​ទៅ​ខ្ចី​លុយ​មាន​ទាំង​ចិន ខ្មែរ ​ខ្ចី​យក​មក​រក​ស៊ី​ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ដែល​នាង​ជំពាក់​គេ​នោះ ទើប​កើន​ឡើង​ទាំង​ការ​ទាំង​ដើម​ច្រើន​បែប​នេះ៕