គ្រប់គ្នាភ្ញាក់ផ្អើលដូចចាប់កន្ត្រាក់ទៅលេងលោកជំទាវ ហ៊ុន ស៊ីណាត លើកដំបូងដល់ភូមិគ្រឹះ ស្រីស្អាត អាជី ផ្លាស់ប្ដូរ១៨០ដឺក្រេ ខណៈ តេង ដាណា នៅរក្សាជំហរដដែលមិនបានផ្លាស់​ប្ដូរអ្វីទាំងអស់

1

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី១៧ ខែតុលា ឆ្នាំ​២០២១ នេះ​អ្នក​លក់​អន​ឡាញ​ល្បី​ឈ្មោះ​​ តេង ស៊ីណាត ហៅ​ អាជី បាន​​បង្ហាញ​វត្តមាន​នៅ​ភូមិគ្រឹះ​លោក​ជំទាវ​ ហ៊ុន ស៊ីណាត យ៉ាង​ភ្ញាក់​ផ្អើល​ជាមួយ​ការ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ខ្មៅ​មួយ​ឈុត មិន​សិចស៊ី​​ខើច​លើ​ខើច​ក្រោម​​បញ្ចេញ​សម្រស់​ដើម​ទ្រូង​ដូច​ពេល​ឡាយ​​លក់​អន​ឡាញ​នោះ​ទេ ដល់​ថ្នាក់​លោក​ជំទាវ​ ហ៊ុន ស៊ីណាត សរសើរ​មិន​ដាច់​ពី​មាត់ថា ស្លៀក​ពាក់​សម​រម្យ​បែប​នេះ​មើល​ទៅ​ អាជី ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ខណៈ​ពេល​ដែឡ​​ អាជី ​​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់​១៨០​ដឺក្រេ​នោះ តេង ដាណា ដែល​ជា​ប្អូន​ស្រី​បណ្ដូល​ចិត្ត​ មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់​គឺ​នាង​ នៅ​រក្សា​ជំហរ​ដដែល​ពី​មុន​ស្លៀក​ពាក់​តុប​តែង​ខ្លួន​បែប​ណា ពេល​មក​ជួប​សួរ​សុខ​ទុក្ខ​លោក​ជំទាវ ហ៊ុន ស៊ីណាត ក៏​ស្លៀក​ពាក់​បែប​ហ្នឹង​ដែរ។

ការ​ស្លៀក​ពាក់​របស់​​ស្រីស្អាត តេង ដាណា គឺ​នាង​ស្លៀក​ពាក់​មិន​ស៊ីពេក​ហើយ​ក៏​មិន​ជិត​ពេក​នោះ​ដែរ​ពោល​គឺ​សម​រម្យ​​ទៅ​តាម​ការ​និយម​លេង​ខ្លួន​តាម​បែប​នារី​សម័យ​ថ្មី។ ទោះបី​ម្នាក់​ស្លៀក​ពាក់​ជិត​ឈឹង​បិទបាំង​ភាព​សិច​ស៊ី និង​ម្នាក់​ទៀត​ស្លៀក​ខ្លី​តែ​មិន​សូវ​សិច​ស៊ី​ជ្រុល​ហួស​ហេតុ​ពេក​តែ​មើល​ទៅ​ស្រស់​ស្អាត​ម្យ៉ាង​ណាស់។

 

ចំពោះ​ការ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​​​នេះ​ដែរ​គ្រាន់​តែ​ឃើញ​លោក​ជំទាវ​ ហ៊ុន ស៊ីណាត ត្រូវ​ជា​ ប្អូន​ស្រី​បង្កើត​​សម្ដេច​តេជោ​ ហ៊ុន សែន ភ្លាម​ អាជី និង​ តេង ដាណា លើក​ដៃ​ជំរាប​សួរ​ហើយ​រត់​ទៅ​ឱប​ភ្លាម​​ទាន់​មាន​ឱកាស។

ភ្លាម​ៗ​នោះ​ អាជី និង តេង ដាណា បាន​និយាយ​ទៅកាន់​លោក​ជំទាវ ហ៊ុន ស៊ីណាត ថា៖” ពួក​កូន​មើល​លោក​ជំទាវ​ ម៉ែ ក្នុង​ហ្វេស​ប៊ុក​ដូច​ចាស់ តែ​ពេល​ជួប​ផ្ទាល់​ក្មេង​ណាស់។ អរគុណ​ដល់​ជំទាវ​ ម៉ែ ដែល​ផ្ដល់​កិត្តិយស​​ឲ្យ​កូន​បាន​មក​លេង​នៅ​ថ្ងៃ​នេះ”។

ចំណែក​ឯ​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​មាន​ប្រសាសន៍​ថា៖” ថ្ងៃនេះ ម៉ាក់​ក៏​សប្បាយចិត្ត​ដូច​គ្នា​ដែល​បានបងប្អូនកូនក្មួយមកលេងយាយចាស់​ដូច​ម៉ាក់។​​ថ្ងៃ នេះ​នេះមានទាំងខាងកូនក្មួយ​អ្នក​ការសែត​ខាង​ដើម​ដូង ទៀត​ ម៉ែ​សូម​ជូន​ពរ​ឲ្យ​កូន​ៗ​ និង​ក្មួយ​មាន​សុខ​ភាព​ល្អ​បរិបូណ៍​ដែល​បាន​មក​លេង​ម៉ែ ឲ្យ​កូន​ជោគជ័យ​លើ​មុខ​ជំនួញ និង​សម្រេច​គ្រប់​ភារកិច្ច”៕