ឡូយអស់ទាស់! មង្គលការតារាចម្រៀង វីរៈ និច្ច ភ្ញៀវកិត្តិយសអញ្ជើញចូលរួមសុទ្ធតែតារា​ល្បីៗតុបតែងខ្លួនហាយខ្លាំងណាស់

2

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ​ព្រឹក​មិញ​នេះ​តារាចម្រៀង​ល្បី​ឈ្មោះ​នៅ​ផលិតកម្ម​សាន់ដេ វីរៈ និច្ច បាន​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​​របស់​ខ្លួន​ហើយ ក្រោម​វត្ត​​តារាសម្ដែង​ និង​ច្រៀង​ប្រុស​ស្រី​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​ជាមួយ​វិធាន​ការ​ការពារ​យ៉ាង​ម៉ើងម៉ាត់​៣កុំ​៣ការពារ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩។

ក្នុង​​ពិធីមង្គលការ​តារាចម្រៀង វីរៈ និច្ច ក្រៅ​ពី​លោក ចឺម កញ្ញា  រចនា រ៉ាវ៉ាឌី លោក វេហាស និង កញ្ញា នាង ប្រាក់គន្ធា ជា​កូន​កំដរ​ហើយ​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តារាចម្រៀង​និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​មួយ​ចំនួន​ផងដែរ​មាន​ដូច​ជា កញ្ញា សុខ ពិសី អ៊ីវ៉ា ខាន់ ជេមស៍ និងតារាសម្ដែង ព្រម​ទាំង​តារាចម្រៀង​ប្រុស​ស្រី​ជា​ច្រើនរូប​ទៀត​។

តោះ​ទៅ​តាម​ដាន​ទិដ្ឋភាព​មង្គលការ​តារាចម្រៀង វីរៈ និច្ច ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖