ខឹងខ្លាំងពេកទប់លែងជាប់  បូព្រឹកតូច ព្រលះមិត្តភ័ក្ដិទុកចិត្តបំផុតស្រឡាញ់គ្នារាប់ឆ្នាំ បែរជាហ៊ានលួចលុយខ្លួនជិត១០ដង

2

មួរម៉ៅ​ក្ដៅ​ចិត្ត​ខ្លាំង​ពេក​អត់​ទ្រាំ​មិន​បាន​តារាហ្វេស​ប៊ុក​ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដូចថ្ងៃ​ បូព្រឹក តូច នោះ​បាន​​ដាច់​ចិត្ត​ព្រលះ​មិត្តភ័ក្ដិ​ស្រី​ម្នាក់​ស្រឡាញ់​ទុក​ចិត្ត​បំផុត​បែរ​ជា​លួច​លុយ​ខ្លួន​ជិត​១០ ដល់​ពេល​តាម​ទាន់​ប្រកែក​ឡើង​ញ័រ​មាត់​។

បូព្រឹកតូច បាន​និយាយ​ថា ម្នាក់​ហ្នឹង​ពិត​ជា​សាហាវ​ខ្លាំង​ណាស់​ ខ្លួន​ខំ​ស្រឡាញ់​ទុក​ចិត្ត​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត​រាប់​ឆ្នាំ​ មិន​គួរ​ណា​មាន​ចិត្ត​គំនិត​​អាក្រក់​ធ្វើ​ជា​ចោរ​មក​លួច​លុយ​​ខ្លួន​ខំ​សន្សំ​នោះ​ទេ។ ដូច​ពាក្យ​ចាស់​លោក​ថា​ ស្គាល់​មុខ​មាត់​តែ​យើង​មិន​ស្គាល់​ចិត្ត​គំនិត​របស់​អ្នក​ណា​ម្នាក់​ឡើយដូច្នេះ​កុំ​ទុកចិត្ត​គេពេក​។

បូព្រឹកតូច បន្ថែម​ទៀត​ថា៖” មិត្ត​ដែល​ខ្ញុំ​ទុក​ចិត្ត​បំផុត​ ស៊ីចាយ​ជាមួយ​គ្នា​​គឺ​ខ្ញុំ​ជា​អ្នក​ចេញ​លុយ​ឲ្យ​ទាំង​អស់​ តែ​គាត់​បែរ​ជា​មាន​ចិត្ត​គំនិត​ទៅ​ធ្វើ​ជា​ចោរលួច​ទៅ​វិញ លួច​លុយ​ខ្ញុំ​ច្រើន​ដង​មក​ហើយ បើ​គិត​មក​ដល់​ពេល​នេះ​លុយ​ដែល​គាត់​លួច​ជិត​១០០០ដុល្លារ​។ ខ្ញុំ​បាន​សម្រួល​ឲ្យ​វា​សង តែ​សម្ដី​វា​ឈ្លើយ​ខ្លាំង​ណាស់​បងអើយ លួច​លុយ​យើង​ហើយ​វា​បែរ​ជា​មក​ចង់​ប្ដឹង​យើង​វិញ​ហួស​ចិត្ត​សម្ដី​វា​និយាយ​ចេញ​មក​ឡូយណាស់”។

មួយ​វិញ​ទៀត បូព្រឹកតូច ថា​ខ្លួន​មិន​ចង់​បាន​លុយ​ប៉ុណ្ណឹង​តែ​ស្ដាយ​ចិត្ត​គំនិត​ដែល​ខំ​ស្រឡាញ់​ទុក​ចិត្ត​គេ​ខ្លាំង​ពេក​ចុង​ក្រោយ​គេ​ក្បត់​យើង​ទៅ​វិញ មិន​គួរ​ណា​ទៅ​ស្រឡាញ់​រាប់​អាន​ពួកម៉ាក​ដែល​មាន​ចិត្ត​គំនិត​ជា​ក្រពើ​នោះទេ។ អ្វី​ដែល​ខ្លួន​ចង់​បាន​ពេល​នេះ​គឺចង់​ឲ្យ​មិត្តភ័ក្ដិ​ដែល​លួច​លុយ​ចេះ​កែ​ខ្លួន​ធ្វើ​ជា​ពលរដ្ឋ​ល្អ កុំ​ដើរ​លួច​លុយ​គេ​ចឹង​ទៀត​វាអត់​ល្អ​នោះទេ ព្រោះ​ទម្រាំ​បាន​មួយ​កាក់​មួយ​សេន​គេ​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​បែក​ញើស​ហូរហាម​មិន​ហ៊ាន​ឈប់ផង ធ្វើ​ការ​ទាំង​ជា​ទាំង​ឈឺ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ​នេះ​ដែរ​ស្ត្រី​ដែលជា​ជន​ជាប់​ចោទ​លួច​លុយ​ បូព្រឹកតូច មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​សុំ​ការ​បកស្រាយ​បាន​ទេ សង្ឃឹម​ថា​នឹង​នឹង​ចេញ​មុខ​បក​ស្រាយ​ឲ្យ​មហាជន​បាន​ករណី​រឿង​លួច​លុយ​ បូព្រឹកតូច៕