មិនធ្លាប់លេចឮដំណឹងប្រឡងបវរកញ្ញាម្ដងណាឡើយ! ស្ងាត់ៗ ចោម ច័ន្ទ គ្រងមកុដកញ្ញាឯក​ឡើងឡូយផ្អើលអស់មហាជន

1

កន្លង​មក​មិន​ធ្លាប់​លេចឮដំណឹង​​អ្នក​នាង ចោម ច័ន្ទ ដាក់​ពាក្យ​ប្រឡង​បវរកញ្ញា ម្ដង​ណា​ឡើយ​ស្រាប់​តែ​ថ្មីៗ​នេះ​បែរជា​បែក​ធ្លាយ​រូប​ប៉ុន្មាន​សន្លឹក​អ្នកនាង គ្រងមកុដ​បវរកញ្ញា​ឯក​ឡើង​ឡូយ​ផ្អើល​អស់​មហាជន​។

មាន​​អ្នក​ខ្លះ​​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​ថា៖”​ ចូល​រួម​អបអរ​សាទរ​ដល់​បង​​ស្រី​ ចោម ច័ន្ទ របស់​ប្អូន​ដែល​បាន​គ្រង​មកុដ​បវរកញ្ញា មើល​ទៅ​បង​ស្អាត​ស័ក្ដិសម​ជាមួយ​មកុដ​នេះ​ខ្លាំង​ណាស់ បង​ដាក់​ពាក្យ​ប្រឡង​ពីពេល​ណា​ហេតុអ្វី​​បាន​ជា​ប្អូន​មិន​ដឹង។ បងលាក់ព័ត៌មាន​ប្រឡង​បវរកញ្ញា​បាន​ល្អ​ណាស់​សុំ​សរសើរ​ទាល់​តែ​បង្ហោះ​រូប​បាន​គ្រប់​គ្នា​ដឹង”។

 

ឯអ្នក​ខ្លះ​ទៀត​ បាន​លើក​ថា បើ​សម្រស់​ស្រស់ស្អាត​ដូច​ក្មេង​១៨ យ៉ាង​ហ្នឹង​បើ​មិន​ជាប់​ទៀត​ទើប​ចម្លែក​ មើល​ជ្រុង​ណា​ក៏​អ្នកនាង ចោម ច័ន្ទ ស្អាត​ដែរ​ដូច្នេះ​ពុក​ម៉ែ​បងប្អូន​មិន​បាច់​ឆ្ងល់​ទេ ថា​ហេតុ​អ្វី​បាន​ជា​គាត់ មាន​កំលោះ​ៗ​ដែល​ជា​សេដ្ឋី​បរទេស​តាម​សុំ​ស្នេហ៍​ច្រើន​នោះ។

ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ​អ្នកនាង ចោម ច័ន្ទ បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​រូប​ថត​ដែល​អ្នកនាង ថត​គ្រង​មកុដ​បវរកញ្ញា​ឯក​នោះ គឺ​​តុប​តែង​ខ្លួន​ថត​លេង​ទុកជា​អនុស្សាវរីយ៍​តែ​ប៉ុណ្ណោះ មិន​បាន​ទៅ​ប្រកួត​បវរកញ្ញាឯក​អី​នោះ​ទេ ព្រោះ​ពេលនេះ​អ្នកនាង ក៏​មាន​វ័យ​ច្រើន​ដែរ​ហើយ​រឿង​ប្រឡង​បវរកញ្ញា ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ប្រឡង​វិញ។

តែទោះ​បី​ជា​​យ៉ាង​ណា​អ្នកនាង ចោម ច័ន្ទ សូម​លើក​ម្រាម​ដប​ ​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់គាំទ្រ​ហើយ​សរសើរ​ខ្លួន​ថា​ដូច ថា​មាន​សម្រស់​ស្រស់ស្អាត​ដូច​បវរកញ្ញា ដូច្នេះ​អ្នកនាង នឹង​រិះរក​អ្វី​ថ្មី​ហើយ​ប្លែក​ភ្នែកជូន​ពុក​ម៉ែ​បងប្អូន​បន្ថែម​ទៀត៕