ចេញមកម្ដងនេះអ្នកនិពន្ធល្បីឈ្មោះ Tho Meet ធ្វើឲ្យ ខេមរៈ សិរីមន្ត ស្គាល់គ្រប់រសជាតិទាំង​អស់ស្ទើរតែមិនអាចបំភ្លេចបាន

2

ក្រោយមានឈ្មោះបោះសំឡេង​នៅ​ផលិតកម្ម​ហង្ស​មាស​រួច​មក​អ្នក​និពន្ធ​ល្បី​ឈ្មោះ​លោក Tho Meet បាន​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​ឲ្យ​កំពូល​តារាចម្រៀង​លោក​ ខេមរៈ សិរិមន្ត ច្រៀង​ជា​បន្ត​បន្ទាប់​ ហើយ​បទ​ទាំង​នោះ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ភ្លូកទឹក​ភ្លូកដី​ផងដែរ។

ប៉ុន្តែ​អ្វី​កាន់​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​​កាល​ពី​ម្សិលមិញ​នេះ​លោក​ Tho Meet បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ដែល​មាន​ចំណង​ជើង​ថា “នឹកបងខ្លះទេ” ជាមួយ​រសជាតិ​ថ្មីប្លែក​ចម្លែក​អារម្មណ៍​ដោយ​ច្រៀង​៣ភាសារ​រួម​គ្នា ខ្មែរ ថៃ និង​អង់គ្លេស។ រីឯសំឡេង​ច្រៀង​ទៀត​សោត​​ពីរោះ​ប្លែក​ខុស​ពីពេល​មុន​ស្ដាប់​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង​តែម្ដង ពិសេស​អ្នក​មាន​ស្នេហា​។ គ្រាន់តែចេញបានប៉ុន្មាននាទីផង​បទ​ថ្មីនេះ​មាន​អ្នក​ទស្សនា​ក្បែរ​លាន​ដង​ជាមួយ​ពាក្យពេចន៍​សរសើរ​មិន​ដាច់​ពីមាត់​ថា​៖” សំឡេង​បងមន្ត មួយ​បទ​នេះ​ឡូយ​ខ្លាំង​ណាស់​ស្ដាប់​ហើយ​ជក់​ចិត្ត​តែម្ដង​ពីរោះ​ខ្លាំង​ណាស់បង”។

Tho Meet បញ្ជាក់​ថា នេះ​ជា​បទ​សម្រាំង​មួយ​បទ ដែល​លោក​បាន​ធ្វើ​សម្រាប់​តារា​ចម្រៀង​ប្រុស។ ដូច្នេះ​ហើយ ទើប​លោក​បាន​ដាក់​បញ្ចូល​នូវ​រសជាតិ​ថ្មី​មួយ​សម្រាប់​លោក ខេមរៈ សិរីមន្ត ហើយ​ជា​លទ្ធផល បទ​ចម្រៀង​នេះ បាន និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ពី​ប្រិយមិត្ត​របស់​តារា​ចម្រៀង ពិសេស​សរសើរ​លើ​ការ​ផ្លាស់​ប្ដូរ​ស្ទីល​របស់​តារា​ចម្រៀង និង​រសជាតិ​នៃ​បទ​ចម្រៀង​ថា ថ្មី និង​ប្លែក​រហូត។

បទ​ “នឹកបងខ្លះទេ” នេះដែរ​ លោក ខេមរៈ សិរីមន្ត តែង​ខ្លួន​ស្អាត​បែប​យុវវ័យ​សម័យ​ថ្មី​ដោយ​ចាប់​ដៃគូសម្ដែង​ថ្មី​​ជាមួយ​ស្រី​ស្អាត​ស្រស់​សោភា​គឺ​ ណិប ព្រំរិទ្ធិ ដែល​ជា​តារាថ្មី​កំពុង​ពេញ​និយម​។

ជា​ចុង​ក្រោយ​លោក Tho Meet  បញ្ជាក់​ថា លោក​នៅ​មាន​របស់​ប្លែក​ទៀត ទុក​ជូន​តារាចម្រៀង​វាយ​លុក​ទីផ្សារ ក៏​ដូច​ជា​ទម្លុះដួង​ចិត្ត​របស់​ទស្សនិកជនផងដែរ៕