មិនខ្វល់រឿងដើរលេងថ្ងៃអាទិត្យ ចន ច័ន្ទលក្ខិណា ស្រីតុ និងស្រីពៅ មុខឈើ បែរជាធ្វើរឿង​១នេះ​ជូនលោកជំទាវ ម៉ែន ចិន្តា និង ស្វាមី ផ្ទុះការសរសើរពីមហាជន

1

​ថ្ងៃ​សៅ​អាទិត្យ​គ្រប់គ្នា​ដើរ​លេង​សប្បាយ​ជួប​ជុំ​គ្រួសារ​​​តែ​​​​​អ្នកនាង ចន ច័ន្ទលក្ខិណា ស្រីតុ និង​​ ​ស្រីពៅ មុខ​ឈើ​ មិន​បាន​ទៅ​ដើរ​លេង​​កម្សាន្ត​នៅ​ទីណា​នោះ​ទេតែ​អ្នក​ទាំង​៣​បាន​ឆ្លៀត​ពេល​វេលា​យក​អំណោយ​ពី​​​លោក​​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី ទៅ​ចែក​ជូន​មន្ទីរពេទ្យ​ជ័យ​ជំនះ​ខេត្ត​កណ្ដាល ក្រុង​តាខ្មៅ។

អំណោយ​​ជាច្រើន​ដែល​អ្នកនាង ចន ច័ន្ទលក្ខិណា ស្រីតុ និង​ស្រីពៅ មុខឈើ យក​ទៅ​ចែក​ជូន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ​ទាំង​ព្រឹក​ព្រលឹម​រួម​មាន​៖ ទឹក​អាកុល​សម្លាប់​មេរោគ​ ទឹក​សុទ្ធ ទឹក​ក្រូច ម៉ាស់ ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

និយាយ​រៀបរាប់​ក្នុង​ពិធី​ចែក​អំណោយ​ខាង​លើ​នេះ​ដែរ​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យ​ដឹង​ថា ចំពោះ​អំណោយ​ដែល​យើង​ខ្ញុំ​យក​មក​ជូន​មន្ទីរពេទ្យ​ជ័យ​ជំនះ​នៅ​ក្នុង​ថ្ងៃ​នេះ​​​មាន​ការ​ចូល​រួម​ពី​លោក​ជំទាវ ម៉ែន ចិន្តា និង ​ក្រុម​ហ៊ុន KBLI  ទោះបី​ជា​លោក​ជំទាវ និង​ក្រុម​ហ៊ុន​ KBLI មិន​បាន​អញ្ជើញ​ចុះ​មក​ផ្ទាល់ តែ​គាត់​បាន​ផ្ដាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពុក​ម៉ែ​បងប្អូន អ្នកគ្រូពេទ្យ និង​លោក​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​ជ័យជំនះ​នេះ​ផង​ដែរ។

ចំពោះ​ទង្វើរ​ដែល​តារាសម្ដែង​ និង​បង្ហាញ​ម៉ូដ​ទាំង​៣​រូប​ធ្វើ​ជូន​លោក​ជំទាវ​ ម៉ែន ចិន្តា និង​ស្វាមី​ក្នុង​ថ្ងៃឈប់​​ផ្ទុះការ​សរសើរ​ពី​មហាជន​យ៉ាង​ខ្លាំង​ដោយ​ពួកគេ​បាន​លើក​ឡើងថា៖” សម​ជា​អ្នក​សិល្បៈ​គំរូ​មែន​ថ្ងៃ​អាទិត្យ មិន​ដើរ​លេង​សប្បាយ​ទេ​តែ​បង​តុ បង​ចន ច័ន្ទលក្ខិណា និង​បងស្រីពៅ មុខ​ឈើ​ បែរ​ជា​ដើរ​ធ្វើ​បុណ្យ​សាងកុសល​ទៅ​វិញ​ រក​ឯណា​បាន​អ្នក​ដែល​មាន​សទ្ធា​ជ្រះថ្លា​បែបនេះ​នោះ​”៕