ក្ដៅចិត្តកូវីដ១៩ផ្ទុះឥតឈប់ ចែកា ទិញកាដូតម្លៃរាប់ម៉ឺនដុល្លារលួងចិត្តខ្លួនឯងភ្លែត គ្រប់គ្នា​ឃើញធ្វើភ្នែកស្លើនិយាយលែងចេញ

2

ដោយ​សារ​តែ​ខ្លោច​ចិត្ត​អាណិត​ខ្លួន​ឯង​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​គ្មាន​ពេល​សម្រាក​ទាំង​ថ្ងៃ​យប់​​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​​លោក​ស្រី អ៊ាប ស្រីកា ហៅ​ចែកា អគ្គនាយិកា​ Kaka Skin Beauty បាន​ទិញ​ខ្សែក​ពេជ្រ​ និងក្រវិល​​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ជា​កាដូ​លួងចិត្ត​ខ្លួន​ឯង​គ្រប់​គ្នា​ឃើញ​ហើយ​ហួស​ចិត្ត​​និយាយ​លែង​ចេញ​តែម្ដង ព្រោះ​មិន​នឹក​ស្មាន​ថា​​ម្ចាស់​ដេប៉ូ​អង្ករ​ល្បី​​ឈ្មោះ​រូប​នេះ​សល់​លុយ​រាប់​ម៉ឺន​ទៅទិញ​ខ្សែក​ពេជ្រ និងក្រវិល​អំឡុង​ពេល​កូវីដ​១៩​ផ្ទុះខ្លាំង​បែបនេះសោះ។

បើ​តាម​លោក​ស្រី អ៊ាប ស្រកា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​​អម​ជាមួយ​រូប​ភាព និង​សារ​មួយ​ឃ្លា​យ៉ាង​មាន​​អត្ថន័យ​បាន​រៀបរាប់​ថា៖” មួយ​រយៈ​នេះ​ខ្ញុំ​ជួប​បញ្ហា​ច្រើន ពិសេស​គឺ​រឿង​សេដ្ឋកិច្ច​ហ្នឹង​តែ​ម្ដង​ដល់​ថ្នាក់​​ធ្វើ​ឲ្យ​ខ្ញុំ​បាក​ទឹក​ចិត្ត​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ទិញ​កាដូ​លួង​ខ្លួន​ឯង​ ឲ្យ​មាន​កំលាំង​ចិត្ត​បណ្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​មិន​បោះ​បង់​គោលដៅ​ និង​ប្រកាន់​គោល​ជំហ៊រ​ឲ្យ​ច្បាស់​លាស់ ព្រោះ​បុគ្គល​ដែល​ជោគ​ជ័យ​គឺ​ពូកែ​ដោះ​ស្រាយ​បញ្ហា​ ប្រឈម​មុខ​ដោយ​រីក​រាយ​រឹង​មាំ​មិន​ចុះ​ចាញ់​ឡើយ​”។

ចំពោះ​​ខ្សែក​ពេជ្រ​ និង​ក្រវិល​​ដ៏​ស្រស់​ស្អាត​ភ្លឺ​ចែង​ចាំង​​នេះ​ដែរ​បើ​តាម​ដឹង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​​​ ដែល​ជា​ប្រាក់​កំលាំង​ឈាម​លោក​ស្រី អ៊ាប ស្រីកា ទាំង​អស់មិន​មាន​អ្នក​ណា​ទិញ​ឲ្យ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​លោក​ស្រី មាន​អាជីវកម្ម​ជា​ច្រើន​ក្នុង​ដៃ​ត្រឹម​ទិញ​ខ្សែក​ពេជ្រ​តម្លៃ​ជាង​១០ម៉ឺន​ដុល្លារ​គ្មាន​អ្វី​ពិបាក​នោះ​ទេ៕