លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី ធ្វើឲ្យលោកយាយកម្សត់គួរឲ្យអាណិតគ្មានទីពឹង​មានស្នាមញញឹម​ជាថ្មីម្ដងទៀត

2

ដោយ​សារ​តែ​ខ្លោច​ចិត្ត​អាណិត​លោក​យាយ​​កម្សត់​គ្មាន​ទីពឹង​ខ្លាំង​ពេក​លោក​ជំទាវឧកញ៉ា ចិត្ត ធម៌​ ម៉ែន ចិន្តា និងស្វាមី​​បាន​យក​​​គ្រឿង​ឧបភោគ​​បរិភោគ​ទៅ​ជូន​លោក​យាយ​ភ្លាម មិន​ទុក​ចាំ​ស្អែក​​ចាំ​ស្អែក​ឡើយ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក​យាយ​កម្សត់​រំភើប​ខ្លាំង​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​ចង់​បាន។

បើ​តាម​​លោក ឡុង សុគិរី ​បាន​បង្ហោះ​សារ​អម​ជាមួយ​រូប​ភាព​កាល​ពី​ម្សិលមិញ​ថា៖” នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ខ្ញុំ​បាន​ តំណាង​ឲ្យ​លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី បានយកអំណោយជូនដល់ជីដូនដែលមានជីវភាពខ្វះខាតរស់នៅភូមិអង្គរការ ស្រុកត្រាំកក់ ខេត្តតាកែវ”។

ចំពោះ​អំណោយដែល​លោក​យាយ​ទទួលបាន ពី​លោក​ជំទាវឧកញ៉ាចិត្តធម៌ និង​ស្វាមី​នោះ​រួមមាន៖ អង្ករ​៥០​គីឡូក្រាម​ មី១កេសធំ ត្រីខ១កេសធំ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា​ចំនួន​១០០​ដុល្លារ​ ។

ក្រោយ​ពី​​ទទួល​បាន​អំណោយ​ពី​លោក​ជំទាវ​ឧកញ៉ា និងស្វាមី​ហើយ​រួច​មក​ភ្លាម​ៗ​នោះ​លោក​យាយ​កម្សត់​ក៏​បាន​លុតជង្គង់សុំអង្វរឲ្យ​លោក​ ឡុង សុគីរី ជួយសង្ក័សី​ បន្ថែម​ទៀត​ដើម្បី​ប្រក់​ដំបូល​ផ្ទះ​លោក​យាយ​ដែល​ធ្លុះធ្លាយ​ភ្លៀងលិច​។ លោក​គីរី បន្ថែម​ថា លោក​កមិនមានលទ្ធភាពក្រៅ​ពីសុំឲ្យ​​បងប្អូនចូលរួមម្នាក់១ដុល្លារ​ ផងដើម្បីជួយដល់គាត់​តាម​រយៈ Account ABA​000255530 ដែល​មាន​ឈ្មោះ LONG SOKIRY ៕