
ដោយសារតែការស្រឡាញ់ប្អូនស្រីខ្លាំងពេក ក្នុងនាមជាបងស្រីម្នាក់ស្រីស្អាត អាជី បានប្រម៉ែប្រមូលលុយពីកុង ABA និង ACLEDA ខ្ទេចខ្ទីគ្មានសល់ដើម្បីធ្វើរឿងមួយគ្រប់គ្នាឃើញហើយហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាកញ្ញា តេង ដាណា ហៅអាម៉ី មានបងស្រីល្អបែបនេះសោះ។
មូលហេតុដែល អាជី ប្រមូលលុយខំសន្សំពីកុងទាំងពីរខ្ទេចខ្ទីគ្មានសល់ក្នុងគោលបំណងតែមួយគត់គឺទិញក្រវិលពេជ្រមួយគូតម្លៃជិត៥ម៉ឺនដុល្លារដើម្បី Surprise តេង ដាណា ដែលជាប្អូនស្រីបណ្ដូលចិត្តស្រឡាញ់ស្មើរជីវិតក្នុងថ្ងៃខួបកំណើត។
បើតាមវីដេអូស្រីស្អាតសាច់សខ្ចីដូចបណ្ដូលស្រមោចវាជ្រុះ អាជី បាននិយាយរៀបរាប់ក្នុងវីដេអូថា៖” ថ្ងៃនេះខ្ញុំបានប្រមូលលុយពីកុង ABA និង ACLEDA មកទិញក្រវិលពេជ្រទុកជូនប្អូនស្រីខ្ញុំក្នុងថ្ងៃខួបកំណើតតម្លៃ ៤៥.៧០០ ដុល្លារអាមេរិក ជូនពរប្អូនស្រីបង តេង ដាណា ឲ្យសុខភាពល្អសម្រស់កាន់តែស្រស់ស្អាត ជោគជ័យក្នុងការងារមានលុយហូរចូលច្រើនៗ”។
ក្រោយឃើញ អាជី ប្រមូលលុយអស់ពីកុងដើម្បីទិញក្រវិលជូនប្អូនស្រីក្នុងថ្ងៃខួបកំណើតរួចមកភ្លាមៗនោះមានពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តស្រីស្អាតរូបនេះបានចូលទៅ ចែកលែកតៗគ្នាជាមួយការផ្ដល់មតិយោបល់ថា៖” រកឯណាបានបងស្រីល្អហើយមានមេត្តាធម៌ស្រឡាញ់ប្អូនស្រីតែមួយស្មើរជីវីតដូច ប្អូនស្រីអាជី នោះបងសុំសរសើរបងប្អូនអូនទាំងពីរនាក់មើលទៅស្រឡាញ់គ្នាណាស់។ រីករាយថ្ងៃខួបកំណើតអាយដល តេង ដាណា”៕