ផ្អើលអស់មហាជន! ចោម ក្វាន់ ចាយទុនរាប់លានដុល្លារបើកគំរោងលក់បុរីជាផ្លូវការលើផ្លូវ​ជាតិលេខ៦អា

1

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​តារាហ្វេសប៊ុក​មាន​សម្រស់​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​អ្នកនាង ចោម ក្វាន់​ បាន​ប្រកាស​បើក​គំរោង​លក់​បុរី​ជា​ផ្លូវការ​​​​លើក​ដំបូង​​របស់​ខ្លួន​ដោយ​ចំណាយ​ដើម​ទុន​អស់​រាប់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

អ្នកនាង ចោម ក្វាន់​ បាន​បង្ហោះ​សារ​អម​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​រៀបរាប់​ថា៖”​ក្ដីស្រម៉ៃអ្នក​គ្រប់គា្ន តែងតែ​ប្រាថ្នា​ចង់បានផ្ទះសា្អត​រស់​នៅ ដូច្នេះ​មិន​បាច់​គិត​ច្រើន​ទៀត​ទេ បុរី ចោម ក្វាន់ បើក​លក់​ជា​ផ្លូវការ​ហើយ​​សម្រាប់​តំណាង​ចែក​ចាយ​គ្រួសារ​ CM មាន​សិទ្ធ​បង់​រំលស់​បាន មាន​​ទាំង​មុខ​របរ​ មាន​ទាំង​មាស​ពេជ្រ​ពាក់​មាន​ទាំង​ផ្ទះ​រស់​នៅ​ស្អាត​ កុំ​ភ្លេច​ចូល​ជា​សមាជិក​គ្រួសារ​ CM “។

អ្វី​ដែល​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​​បន្ទាប់​ពី​ឃើញ​អ្នក​នាង ចោម ច័ន្ទ បង្ហោះ​សារ​រួច​មក​ភ្លាម​ៗ​នោះ​មាន​ហ្វេន​ៗ​ចូល​ Share like និង​ Comment រាប់​ពាន់​នាក់​ឯណោះ​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ថា៖”សុំ​សរសើរ​បង​ស្អាត​ឆ្អាត​ពូកែ​រក​ស៊ីទៀត រក​ឯណា​បាន​ស្ត្រី​ពូកែ​ដូច​បង​នោះ ចង់​ប្រាប់​ថា​ស្រឡាញ់​គោរព​បងណាស់ ខ្ញុំ​យក​បង​ជា​គំរូ​ហើយ​ដើម្បី​ជោគជ័យ​ដូច​បង”។

ប្រសិន​បើ​ពុក​ម៉ែ​បងប្អូន​ចង់​បាន​គេដ្ឋាន​ស្រស់​ស្អាត​មាន​ទីធ្លា​ធំ​ទូលាយ​សួន​កម្សាន្ត​ផ្លូវ​ធំ​ៗ ជាមួយ​សំណង​អាគារ​រឹង​មាំ​ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦អា​​ អាច​សួរ​ព័ត៌មាន​លម្អិត​​តាម​រយៈ​លេខ​ទូរស័ព្ទ​ 088 77 11 118/ 076 9999 827៕