ស្ងាត់ៗ ចោម ច័ន្ទ ថត Pre-Weeding ត្រៀមចូលរោងការជាមួយបុរសបរទេសសល់ប្រាក់វាល់​លាន​ផ្អើលអស់មហាជន

2

ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ជាមួយ​បុរស​ជន​ជាតិ​បារាំង​រួច​មក​​ ស្រាប់​តែ​ថ្មីៗ​នេះ​គេឃើញ​អ្នកនាង ចោម ច័ន្ទ ទៅ​ថត​ Pre-Weeding ត្រៀម​ចូល​រោង​ការ​ជាមួយ​​កំលោះ​សង្ហា​​ដែល​គ្រប់​គ្នា​​ស្គាល់​ច្បាស់​ថា​ជា​សេដ្ឋី​អារ៉ាប់​សល់​ប្រាក់​វាល់​លាន។

បើ​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រ៉ូប​កូន​ក្រមុំ​​ដែល​អ្នកនាង ចោម ច័ន្ទ ស្លៀក​ពាក់​ថ្ងៃមុន​ហ្នឹង​គឺ​ថត​ Pre-Weeding មិន​ថត​ឲ្យ​សម្អាង​ការ​ណា​ឬ​ប្រម៉ូដ​ផលិតផល​នោះ​ទេ តែ​ដោយ​សារ​អ្នកនាង មិន​ចង់​ឲ្យ​គេ​ដឹង​ទើប​មិន​បង្ហោះ​រូប​ថត​កូន​កំលោះ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

ប្រភព​ដដែល​អះអាង​ទៀត​ថា៖”មូល​ហេតុ​ដែល​បង ចោម ច័ន្ទ មិន​ចង់​ឲ្យ​គេ​ដឹង​ដោយ​សារ​គាត់​ចង់​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​មង្គលការ​តែម្ដងទៅ។ ចំពោះ​មង្គលការ​បង​ ចោម ច័ន្ទ និង​សេដ្ឋីអារ៉ាប់​សល់​ប្រាក់​វាល់​លាន នឹង​ចាប់​ផ្ដើម​នៅ​ពេល​កូវីដ​​នៅ​កម្ពុជា​ចាប់​ផ្ដើម​ស្ងប់​ស្ងាត់ ពោលគឺ​នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពលរដ្ឋខ្មែរ​ធ្វើ​ពិធី​ជួប​ជុំ​រៀបការ​បាន”។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ​អ្នកនាង ចោម ច័ន្ទ មិន​អាច​ទាក់ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​សង្ឃម​ថា​អ្នកនាង នឹង​ចេញ​មុខ​បក​ស្រាយ​រឿង​រៀបការ​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់​នេះ​ផង​ចុះ៕