
មុនមានប្រាក់សល់វាល់លានដូចសព្វថ្ងៃនេះកន្លងមកលោកស្រី ជាន ដារី ហៅ គីម ហន់ហ៊ី ធ្លាប់ឆ្លងកាត់រឿងរ៉ាវកម្សត់ជូចត់ជាច្រើនក្នុងឆាកជីវិតដែលគ្រប់គ្នានឹកស្មានមិនដល់។ ទោះបីជាជីវិតធ្លាប់ឆ្លងកាត់ឧបសគ្គច្រើនក្ដីតែស្ត្រីខ្មែរដែលមានឈាមជ័រជាអ្នកខេត្តកំពង់ចាម រូបនេះមិនដែលគិតចង់បោះបង់ក្ដីស្រម៉ៃចោលម្ដងណាឡើយ។
ផ្ទុយទៅវិញលោកស្រី កាន់តែខិតខំប្រឹងប្រែងលើសដើមដោយបច្ចុប្បន្នលោកស្រី បានអភិវឌ្ឍន៍ខ្លួនឯងទៅជាអគ្គនាយិកាក្រុមហ៊ុន JLS ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ទឹកមកកាន់កម្ពុជា និងបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងតែផ្ទុះកក្រើកពេញប្រទេសកូរ៉េ សូម្បីតែជនជាតិកូរ៉េក៏សរសើរនូវភាពឆ្លាតវ័យរបស់លោកស្រី ផងដែរនៅក្មេងសោះតែមានគំនិតជាអ្នក Business មិនធម្មតា។
ចំពោះភាពជោគជ័យជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស JLS គឺមានការជួយជ្រោមជ្រែងពីស្វាមីលោកស្រីផងដែរ ដែលតែងតែឈរក្បែរនិងចាំផ្ដល់កម្លាំងចិត្តឲ្យលោកស្រី គ្រប់ពេល។ ពិសេសចាំជួយដោះស្រាយនៅពេលក្រុមហ៊ុនមានបញ្ហាតូចធំណាមួយមិនឲ្យលោកស្រី ពិបាកឡើយ។
ជាក់ស្ដែងអំឡុងពេលកូវីដ១៩ផ្ទុះខ្លាំងនៅកម្ពុជា និងបណ្ដាប្រទេសមួយចំនួនក៏ក្រុមហ៊ុនលោកស្រី នៅតែដំណើរការមានអតិថិជនមកផ្ញើរឥវ៉ាន់យ៉ាងច្រើនលើសលប់ដល់ថ្នាក់ធ្វើឲ្យលោកស្រី គីម ហន់ហ៊ី និងស្វាមីស្ទើររកពេលសម្រាកគ្មាន ព្រោះអតិថិជនជឿជាក់លើសេវាកម្មដឹកជញ្ជូនរបស់លោកស្រី ជាមួយសេវាកម្មល្អ និងយកចិត្តទុកដាក់មើលថែឥវ៉ាន់ភ្ញៀវ។
ដូច្នេះប្រសិនបើពុកម៉ែបងប្អូននៅកម្ពុជា ក៏ដូចជានៅប្រទេសកូរ៉េចង់ទិញឥវ៉ាន់ដឹកញ្ជូនតាមកប៉ាល់មកកម្ពុជាអាចទាក់ទងការិយាល័យកណ្ដាលដែលមានទីតាំងស្ថិតនៅទីក្រុងគីមហេរ នៃសាធារណរដ្ឋកូរ៉េ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមរយៈ+821064697899 (Telegram, KakaoTalk) +821062299591 (Telegram, KakaoTalk)។
គួររម្លឹកថាក្រៅពីមានក្រុមហ៊ុនដឹកញ្ជូន JLS ហើយនោះអ្នកនាង គីម ហន់ហ៊ី ក៏មានក្រុមហ៊ុនបង្កើតប្រេនផលិតផលឲ្យភ្ញៀវផងដែរ ពិសេសគឺផលិតផលគ្រឿងសម្អាងតែម្ដង។ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់បង្កើតប្រេនផលិតផលអាចទាក់ទងអ្នកនាង។
មួយវិញទៀតអ្នកនាង សុំប្រាប់ទៅពុកម៉ែបងប្អូនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Tiktok Instagram ថាមូលហេតុដែលអ្នកនាង ដាក់ឈ្មោះក្រុមហ៊ុនជាអក្សរកាត់ថា JLS ផ្ដើមឡើងពីឈ្មោះកូនសំណព្វចិត្តជាជនជាតិកូរ៉េដែលមានឈ្មោះពេញ ជូអឺន៕