ដល់កហើយម្ដងនេះ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី ធ្វើឲ្យគ្រូពេទ្យស្ម័គ្រចិត្តជាង​១០០នាក់​​បាន​ភ្លក់​រស់​ជាតិ​​​របស់​ស្រីតុ ឆ្ងាញ់ជាប់មាត់ដកចិត្តមិនរួច

1

ដោយ​សារ​តែ​​អាណិត​​ស្រឡាញ់​នូវ​ទឹក​ចិត្ត​​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ ស.ស.យ.ក. ចំនួន​១៣០នាក់ ខ្លាំង​ពេក​លោក​ជំទាវឧកញ៉ាចិត្ត​ធម៌ ម៉ែន ចិន្តា និង​ស្វាមី​ បាន​ចាត់​ចែង​ឲ្យ​អ្នកនាង ចន ច័ន្ទលក្ខិណា អ្នក​នាង សុខ ចាន់ធីតា ហៅ ស្រីតុ និង​ស្រីពៅ មុខ​ឈើ យកកាតុហ្វឺឆ្ងាញ់​ ជិត​២០០​ប្រអប​ជូន​ដល់​ក្រុម​គ្រូពេទ្យ នៅវិមាន​សែនសុខ ខណ្ឌសែនសុខ ជិត​ផ្សារ​ទំនើប​អ៊ីអន​២។

ក្នុង​នោះ​អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​​ឃើញ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​បាន​ចំណាយ​​ទាំង​កំលាំង​កាយ និង​កំលាំង​ចិត្ត​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​ព្រោះ​​ក្នុង​គោល​បំណង​តែ​មួយ​​ចង់​ឃើញ​ពុក​ម៉ែ​បងប្អូន​ជា​សះស្បើយ​ពី​ជំងឺ​កាចសាហាវ​កូវីដ​១៩ តែ​ប៉ុណ្ណោះ​មិន​ប្រាថ្នា​អ្វី​ក្រៅ​ពី​ហ្នឹង​ឡើយ ទើប​លោក​ជំទាវ​ឧកញ៉ា និង​ស្វាមី ចាត់​ចែង​ឲ្យ​ក្រុម​សិល្បករ​របស់​អ្នកនាង យក​កាតុហ្វឺ​ឆ្ងាញ់​មក​ជូន​ក្រុម​គ្រូពេទ្យ​តែម្ដង​ទៅ។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែម​ទៀត​ថា អំឡុង​ពេល​កូវីដ​១៩​ផ្ទុះ​នៅ​កម្ពុជា​នេះ​ លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី​ បាន​ដុត​ដៃ​ដុត​ជើង​ខ្នះ​ខ្នែង​ខ្លាំង​ណាស់​ដើម្បី​ជួយ​សម្រួល​ដល់​ពុក​ម៉ែ​បង​ប្អូន​យើង​បាន​ដោះ​ទ័ល​មួយ​គ្រា​ ក្នុង​នោះ​មាន​ស្បៀង​អាហារ​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារៈ​ជាច្រើន​ទៀត។

ជាមួយ​គ្នា​នេះ​ផង​ដែរ​អ្នកនាង សុខ ចាន់ធីតា ហៅ​ស្រីតុ បាន​លើក​ឡើង​ថា ក្រៅ​ពី​កុំម្ម៉ង់​ហ្វឺ​ជិត​២០០​ប្រអប​ជូន​ដល់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ហើយ​នោះ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា នេះ​លោក​ជំទាវឧកញ៉ា ម៉ែន ចិន្តា ក៏​បាន​កុំម្ម៉ង់​ កាតុហ្វឺ​ឆ្ងាញ់​ និង​ភេសជ្ជៈ​ជាច្រើន​ទៀត​ជូន​ដល់​បង​ៗ​កង​កម្លាំង​សមត្ថកិច្ច​ដែល​ឈរ​ជើង​ការពារ​នៅ​មឈ្ឃមណ្ឌល​វិមាន​សែនសុខ​ចំនួន​១០​រូប​បន្ថែម​ទៀត​ផងដែរ។

ជាចុង​​ក្រោយ​ ស្រីតុ សូម​អរគុណ​ដល់​លោក​ជំទាវ​ឧកញ៉ា មែន ចិន្តា និង​ស្វាមី​ ដែល​បាន​កុំម្ម៉ង់​ទិញ​កាតុហ្វឺ​ឆ្ងាញ់​ជា​ច្រើន​ប្រអប​ជូន​ដល់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត និង​បង​ៗ​សមត្ថកិច្ច​យើង​ដែល​​​ខំជួយ​ការពារ​​ទប់​ស្កាត់​ និង​បង្កា​ជំងឺកូវីដ​១៩ មិន​បាន​គេង​ជួប​ជុំ​ប្រពន្ធ​កូន។អ្វីដែល​សំខាន់​នៅ ពេល​ដែល​ពួកគាត់​បាន​ទទួល​ទាន​កាតុហ្វឺឆ្ងាញ់​ហើយ​នោះ​សរសើរ​មិន​ដាច់​នៅ​រសជាតិ អរគុណ​ដល់​ពុក​ម៉ែបងប្អូន​ដែល​គាំទ្រ​កាតុហ្វឺឆ្ងាញ់៕