មិនផ្អើលទើបចម្លែក! មិននឹកស្មាននៅសុខៗលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី ហ៊ានធ្វើ​​រឿងមួយនេះដាក់​កងរាជអាវុធហត្ថកក្រើកក្រុងកោះរ៉ុង

1

ខណៈ​កម្ពុជា​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩ មិន​ឱប​ដៃ​ឈរ​មើល​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​លោក ឈិត ឆៃយ៉ា ដែល​ត្រូវ​ជា​ស្វាមី​នោះ​បាន​ខ្នះ​ខ្នែង​ដុត​ដៃ​ដុត​ជើង​យក​អំណោយ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៅ​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​ជា​បន្តបន្ទាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​នានា។

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ជំទាវ​ឧកញ៉ា និង​ស្វាមី​បាន​​ជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ​ដល់​កម្លាំង​កង​រាជ​អាវុធហត្ថ​ដែល​ឈរ​ជើង​បំពេញ​ការងារ​យ៉ាង​​ស្រស្រាក់ស្រស្រាំ​នៅ​លើ​ទឹក​ដី​ទីក្រុង​កោះ​រ៉ុង​ ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​យុទ្ធ​នាការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ មី​ខ្លាឃ្មុំ​ចំនួន​១០​កេះ ទឹក​សុទ្ធ​១០កេះ ម៉ាស់​២០​កេះ ទឹក​អាល់​កុល​២កាន ដប់​បាញ់​អាល់​កុល​៣ដប អង្ករ​៤ប៉ាវ ស្មើរ​នឹង​២០០គីឡូ​ក្រាម និង​ត្រី​ខ​កំប៉ុង​ចំនួន​២កេះ។

ក្រោយ​ឃើញ​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​លោក​ ឈិត ឆៃយ៉ា ជួយ​ឧបត្ថម្ភ​ដល់​​​កម្លាំង​កងរាជអាវុធ​ហត្ថ​ ភ្លាម​នោះ​លោក​អនុសេនីយ៍​ឯក ពិន ធារ៉ា មេបញ្ជាការ​ស្ដីទី​មូល​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​កោះរ៉ុង ក៏​បាន​ចេញ​លិខិត​ថ្លែង​អំណរ​គុណ​ដល់​លោក​ជំទាវ​ឧកញ៉ា និង​ស្វាមី​ផង​ដែរ​។

​ក្នុង​នោះ​លោក​អនុសេនីយ៍​ឯក ពិន ធារ៉ា មេបញ្ជាការ​ស្ដីទី​មូល​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​កោះរ៉ុង បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ​នាយ នាយ​រង​អាវុធ​ហត្ថ​ទាំង​អស់​នៃ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​សូម​ថ្លែង​អំណរ​គូណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​បង​ប្រុស​ ឈិត ឆៃយ៉ា ចំពោះ​ទឹក​ចិត្ត​សប្បុរស​ និង​សណ្ដាន​ចិត្ត​ដ៏​ថ្លៃ​ថ្លា​នេះ។

ដូច្នេះ​ខ្ញុំ​សូម​បួង​សួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ មណ្ឌាទេវី ជួយ​អភបាល​ឃុំ​គ្រង​​លោក​ជំទាវ និង​ស្វាមី​ព្រម​ទាំង​បុត្រា​បុត្រី​ ឲ្យ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល​ វិបុល​សុខ ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារៈកិច្ច​និង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺអាយុ​វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ៕