ដើម្បីពលរដ្ឋជាង១០០គ្រួសារលោកជំទាវឧកញ៉ា ម៉ែរួយ ក្លាហានហ៊ានយកអំណោយទៅចែក​ជូននៅតំបន់ក្រហម និងបិទខ្ទប់ដោយមិនខ្វល់ពីអ្វីទាំងអស់

1

លោកជំទាវឧកញ៉ា ម៉ែរួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទៅលើការ បង្រៀនច្បាប់ស្រូប​ទាញពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះ​រាល់ឧបសគ្គដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។

ដោយឡែកកាលពីម្សិលមិញនេះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានខ្នះខ្នែងរូតរះដើម្បីទៅចុះជួយនាំស្បៀងអង្ករ ត្រីខ មី នឹងថវិកាចំនួន​មួយ​ដើម្បីទៅចែកជូនប្រជាជនកំពុងតរងការខ្វះខាត និងបិទខ្ទប់នៅតំបន់ក្រហម​ជាង​១០០​គ្រួសារ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមផេកផ្លូវការរបស់ Maerouy Srey Narourm បានបង្ហោះនៅមុននេះបន្ដិចឲ្យដឹងថា៖” ម៉ែរួយបាននាំស្បៀងអង្ករ ត្រីខ មី នឹងថវិកាចំនួនមួយគ្រួសា៥ម៉ឺនរៀលជាង​១០០គ្រួសារ​នៅតំបន់បិទខ្ទប់ក្រហម ដល់បងប្អូនធ្វើការសំណង់” ។ ជាមួយគ្នានោះដែរ លោកជំទាវឧកញ៉ា ស្រី ណារួម ក៏បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួត​ផុសចេញក្រអៅ​បេះដូងក្រោមកំដៅ​ថ្ងៃដោយមិនខ្លាចនឿយហត់ ទៅកាន់ប្រជាពលរដ្ឋដែលមក​ទទួលអំណោយ​ប្របកបដោយ​ក្តីសង្ឃឹម។

ក្នុង​នោះ​លោក​ជំទាវ​ឧកញ៉ា ក៏​បាន​អំពាវ​នាវ​ដល់​ពុក​ម៉ែបងប្អូន​ដែល​មក​ទទួល​អំណោយ​ចូល​រួម​ការ​ពារ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ទាំង​អស់​គ្នា​ដោយ​គោរព​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៣កុំ​ និង​៣ការពារ។

ក្រោយឃើញបែបនេះហើយនោះមានអ្នកគាំទ្រដែលស្រលាញ់ចូលចិត្ត ម៉ែរួយ មិនតិចនាក់​នោះទេបានចូលទៅ Comment កោតសរសើរមិនដាច់ពីមាត់ថា ចិត្តល្អខ្លាំងណាស់អ្នកគ្រូ ស្អាតឆ្លាតហើយថែមទាំងចិត្តល្អទៀតមិនសរសើរមិនបានទេ ជាពិសេសនៅក្រមុំទៀត តើនរណាទៅមានសំណាងបានក្លាយទៅជាគូអនាគតរបស់លោកជំទាវឧកញ៉ា ម៉ែរួយ ៕