ដើម្បីបងប្អូនខ្មែររស់នៅព្រំដែនកម្ពុជា-ថៃ អគ្គនាយក សុវណ្ណ ចិន្តា ហោះពីភ្នំពេញទៅទាំង​ប្រញ៉ាប់ប្រញ៉ាលធ្វើរឿងមួយភ្លែត មិនទុកចាំស្អែក

2

ក្រោយ​ទទួល​ដំណឹង​ពុកម៉ែ​បងប្អូន​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ក្រុង​ប៉ោយ​ប៉ែត​​​​​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវីដ​១៩​ ភ្លាម​ធ្វើ​ឲ្យ​លោក​ សុវណ្ណ ចិន្តា អគ្គនាយក​ក្រុម​ហ៊ុន​អ្នក​ឯកទេស​ចិញ្ចឹម​ត្រចៀក​កាំ​ក្នុង​ផ្ទះ នៅ​មិន​សុខ​មិន​សាប់​​គេង​មិន​លក់​បក​មិន​ល្ហើយ​ក៏​ចេញ​ដំណើរ​​ទាំង​ប្រញ៉ាប់​ប្រញ៉ាល​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ព្រំ​ដែន​កម្ពុជា​ថៃ​ភ្លាម​ដើម្បី​យក​ម៉ាស់ និង​ទឹក​អាល់កុល​ទៅ​ចែក​ជូន​ពួកគាត់​ដែល​កំពុង​តែ​ត្រូវការ។

បើ​តាម​លោក​អគ្គនាយក សុវណ្ណ ចិន្តា បង្ហោះ​នៅ​លើ​ហ្វេសប៊ុក បាន​សរសេរ​រៀបរាប់ថា៖”  ជំរាប​សួរ​ពុកម៉ែ បងប្អូនទាំងអស់គ្នា។ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ខ្ញុំបាទ សុវណ្ណ ចិន្ដា  អ្នកឯកទេសចិញ្ចឹមត្រចៀកកាំក្នុងផ្ទះ បានយកម៉ាស់ ១២.៥០០ម៉ាស់ និង​ ទឹកអាកុល​សម្លាប់មេរោគ១៥០លីត្រ មក​ប្រគល់ជូន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជយ័ នៅ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ផ្ទាល់​តែម្ដង”។

លោក​អគ្គនាយក​វ័យ​ក្មេង​ សុវណ្ណ ចិន្តា បន្ថែម​ទៀត​ថា ដើម្បី​រួម​ចំណែក​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ការ ការពារ​ និង​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​នេះ​លោក​មាន​តែ​ម៉ាស់ និង​ទឹក​អាល់ប៉ុណ្ណោះ​​ បើ​ពុកម៉ែ​បងប្អូន​ការពារ​ដោយ​ពាក់​ម៉ាស់​គ្រប់​ពេល​ដែល​ចេញ​ទៅ​ក្រៅ​​ហើយ​សម្អាត​ដៃ​ជើង​រាងកាយ​ដោយ​បាញ់​ទឹក​អាល់​កុល​ការពារ​នោះ​ជំងឺ​កូវីដ​ វា​មិន​ហ៊ាន​មក​ក្បែរ​ពុក​ម៉ែ​បងប្អូន​ទេ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ដែរឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជយ័​ក៏​បាន​ថ្លែង​អំណរ​គុណ និង​អរគុណ​ច្រើន​ដល់​លោក​អគ្គនាយក​វ័យ​ក្មេង សុវណ្ណ ចិន្តា ដែល​ស្កាត់​មក​ពី​ភ្នំពេញ​​​យក​ទឹក​អាល់កុល​ចំនួន​១៥០លីត្រ និង​ម៉ាស់​​ចំនួន​ ១២.៥០០ ម៉ាស់​ដើម្បី​ឲ្យឯក​ឧត្ដម​យក​ទៅ​ចាត់ចែង​បន្ត។ដូច្នេះ​ឯក​ឧត្ដម សូម​ជូនពរ​ឲ្យ​ក្រុម​ហ៊ុន​អ្នក​ឯកទេស​ចិញ្ចឹម​ត្រចៀកកាំ​ក្នុង​ផ្ទះ​ របស់​លោក សុវណ្ណ ចិន្តា កាន់​តែ​ជោគជ័យ​ទៅ​មុខ​​ជានិច្ច​មាន​អតិថិជន​កាន់​តែ​ច្រើន​ ព្រោះ​មួយ​រយៈ​នេះ​លោក​អគ្គនាយក​ សុវណ្ណ ចិន្តា ចេញ​មុខ​ជួយ​សង្គម​ច្រើន​ណាស់​ពិសេស​អំឡុង​ពេល​កូវីដ​១៩ ផ្ទុះខ្លាំង​នៅ​កម្ពុជា​នេះ។

គួរ​រម្លឹក​ថា​ នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​លោក​អគ្គនាយក ក្រុម​ហ៊ុន​ សុវណ្ណ ចិន្តា យក​ម៉ាស់ និង​ទឹក​អាល់កុល​សម្លាប់​មេរោក​ទៅ​ជូន​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​លោក​ក៏​បាន​យក​ម៉ាស់ ទៅ​ប្រគល់​ជូន​ប្រធាន​មន្ទីរ​ពន្ធនាគារ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ផងដែរ។ បើ​គិត​មក​ដល់​ពេល​នេះ​លោក​អគ្គនាយក​វ័យ​ក្មេង​ខាង​លើ បាន​ចំណាយ​ថវិកា​​ផ្ទាល់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​ជួយ​ការងារ​សង្គម ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​នានា៕