មិនអាចនៅស្ងៀមសោយសុខម្នាក់ឯងបានលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ចេញមុខជួយពលរដ្ឋដែល​រងគ្រោះដោយសារកូវីដ១៩ ក្រោយរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រកាសបិទខ្ទប់

2

ក្រោយ​ឃើញ​​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​​​បាន​ប្រកាស​បិទខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​រីករាល​ដាល​ខ្លាំង​រួច​មក​មិន​ឱប​ដៃ​ឈរ​មើល​លោក​ជំទាវ​ឧកញ៉ា​ចិត្តធម៌ ម៉ែន ចិន្តា និង​ស្វាមី បាន​ចេញ​មុខ​ជួយ​​ដោយ​យក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​​ពុកម៉ែ​បងប្អូន​ ដែល​កំពុង​តែ​ជួប​ភាព​ខ្វះខាត​ខ្លាំង។

អំណោយ​ដែល​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី​ចាត់​ចែង​ឲ្យ​តំណាង​យក​ទៅ​ចែកជូន​ពុក​ម៉ែ​បងប្អូន​អំឡុង​ពេល​កូវីដ​១៩​នេះមាន​គ្រឿង​ឧបភោគ​បិរភោគ​ដូច​ជា​មី​ច្រើន​កេះ​ ទឹក​ផ្លែឈើ​ជាច្រើន​យួរ​ ភេសជ្ជៈ​បាកាស​ជា​ច្រើន​កេះ ទឹក​បរិសុទ្ធ​​វីតាល់ ប៉ាវអ៊ី​សម្រាប់​គេង ព្រម​ទាំង​សម្ភារៈ​ជា​ច្រើន​ទៀត។

ក្រៅ​ពី​ចែក​ជូន​​ពុក​ម៉ែ​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​ហើយ​នោះ​លោក​ជំទាវឧកញ៉ា ម៉ែន ចិន្តា និង​ឧត្ដម​ស្វាមី​ក៏​បាន​ចាត់​ចែង​ឲ្យ​ក្រុម​ការងារ​​យក​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​​ខ្មែរ​យើង​ដែល​ខ្វះ​ខាត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ។

ទង្វើ​និង​សកម្មភាព​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី​ បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង ព្រោះ​លោក​ជំទាវ និង​ស្វាមី​នៅ​ក្មេង​ទេ តែ​ចេញ​មុខ​ជួយ​កិច្ចការងារ​សប្បុរស​ធម៌​យ៉ាង​ផុស​ផុល​បំពផុត​ពិសេស​ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​ជួប​ទុក្ខ​លំបាក​លោក​ជំទាវឧកញ៉ា មិន​ឱប​ដៃ​ឈរ​មើល​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​លោក​ជំទាវ ឧកញ៉ា ម៉ែន ចិន្តា និង​ចាត់​ចែង​ឲ្យ​ក្រុម​ការងារ​យក​អំណោយ​ទៅ​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​បន្ថែម​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​​ដែល​ជា​តំបន់​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩៕