ក្រោយផ្ទុះការគាំទ្រពីអតិថិជនដូចទឹកបាក់ទំនប់ ឥឡូវទឹកបរិសុទ្ធ BN ចាប់ផ្ដើមធ្វើរឿង១​អំឡុងពេលកូវីដ១៩ផ្ទុះកក្រើកធរណី គ្រប់គ្នាឃើញហើយហួសចិត្ត

1

ទោះបី​ជា​ពេល​នេះ​​កូវីដ​១៩​ផ្ទុះកក្រើក​ធរណី​ក្ដី​តែ​បើ​ក្រឡេក​មើល​ទឹក​បរិសុទ្ធ​ BN ​បែរ​ជា​ទទួល​បាន​ការគាំទ្រ​ពី​ពុកម៉ែ​បងប្អូន​ភ្លូក​ទឹក​ភ្លូកដី​ទៅវិញ​​​មាន​អតិថិជន​ទាក់​ទង​យក​ទៅ​លក់​ និង​ចែក​ចាយ​បន្ត​នៅតាម​បណ្ដា​​ខេត្ត​ជាបន្តបន្ទាប់​រហូត​ធ្វើ​ឲ្យ​រោងចក្រ​ផលិតមិន​ចង់​ទាន់។

អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ក្រោយ​ទឹក​បរិសុទ្ធ​ BN ទទួល​បាន​ការគាំទ្រ​ភ្លូកទឹក​ភ្លូក​ដី​រួច​មក​​លោក គឹម សំណាង ​ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ថា​ជា​អគ្គនាយក​ទឹក​បរិសុទ្ធ​ខាង​លើ​ចាប់​ផ្ដើម​ធ្វើ​រឿង​១​​ដាក់​ចៅ​សង្កាត់​គោករកា​ អំឡុង​ពេល​កូវីដ​១៩​កំពុង​តែផ្ទុះ​កក្រើក​ធរណី។

ដោយ​លោក គឹម សំណាង បាន​ដឹក​នាំ​ក្រុម​ការងារ​របស់​លោក​ជាច្រើន​អ្នក​យក​ទឹក​បរិសុទ្ធ​ជា​ច្រើន​កេះ​ទៅ​ជូន​លោក​ចៅ​សង្កាត់​គោករកា និង​ថវិកា​មួយ​ចំនួន​ដើម្បី​ចូល​រួម​ចំណែក​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។

ទង្វើ​និង​សកម្មភាព​លោក គឹម សំណាង ព្រម​ទាំង​ក្រុម​ការងារ​​ទឹក​បរិសុទ្ធ​ BN ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ពុកម៉ែ​បងប្អូន​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ថា៖” ដំណើរ​ការ​បាន​ជាង​២ខែ​ប៉ុណ្ណោះ​ តែ​ទឹក​បរិសុទ្ធ​ BN បង្ហាញ​សង្ហាញ​សកម្មភាព​ចូល​រួម​ជួយ​សង្គម​ភ្លែត សម​ជា​ក្រុម​ហ៊ុន​គំរូ​មែន ក្រុម​ហ៊ុន​ផ្សេងគួរ​យក​គំរូ​តាម​ ទឹកបរិសុទ្ធ BN”។

គួរ​រម្លឹក​ថា​ នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​លោក​ គឹម សំណាង ចូល​រួម​សកម្មភាព​សប្បុរស​ធម៌​នោះ កន្លង​មក​លោក​និង​ភរិយា​ក៏​បាន​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ជួយ​ការងារ​សប្បុរស​ធម៌​ផង​ដែរ តែ​មិន​ដែល​បង្ហាញ​ជា​សាធារណៈ៕