អុញនុះ! ចោម ច័ន្ទ​ ធ្វើឲ្យគ្រប់គ្នាហួសចិត្តនិយាយលែងចេញក្រោយឃើញ​លទ្ធផលវះ​កាត់​កែ​កុន​​សម្ផស្ស២២ដងរបស់នាង ដើម្បីសម្រេចក្ដីបំណងឲ្យដូចតុក្កតា

1

ទោះបី​ជា​អ្នកនាង ចោម ច័ន្ទ មាន​រូប​សម្រស់ស្រស់ស្អាត​​មិន​ចាញ់​តារាបរទេស​ក្ដី​តែ​នាង ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​សោះ​ទើប​​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ទៅ​​វះកាត់​កែ​កុន​សម្ផស្ស​ម្ដង​ហើយ​ម្ដង​ទៀត​​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។

ដូច​កាល​ពី​ពេល​ថ្មីៗ​នេះ​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​អ្នក​នាង ចោម ច័ន្ទ ត្រូវ​បាន​ចែក​ចាយ​បន្ត​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ ក្រោយ​ឃើញ​លទ្ធផល​កែសម្ផស្ស​លើកទី​២២​របស់​នាង មើល​ទៅ​ស្អាត​ប្លែក​ដូច​តុក្កតា​ បើ​មិន​ប្រាប់​ប្រហែល​ជា​គ្មាន​អ្នកណា​ដឹង​ថា​ជា​អ្នកនាង ចោម ច័ន្ទ ឡើយ។

បើ​តាម​អ្នកនាង ចោម ច័ន្ទ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​កែកុន​សម្ផស្ស​លើក​ទី២២​នេះ​​ដូច​តុក្កតា​ខ្លាំង​ពេក​ទើប​បង្ហោះ​រូប​មាន​ហ្វេនៗ​មួយ​​ចំនួន​ឆាត​មក​សុំ​ទិញ​តុក្កតា ដោយ​មិន​ដឹង​ថា​រូបនោះ​ជា​រូប​នាង ឡើយ​ព្រោះ​ដូច​ខ្លាំង​ពេក​ពេល​ដឹក​ហើយ​គ្រប់គ្នា​អស់​សំណើច​ខ្លាំងណាស់។

គួរ​រម្លឹក​ថា​ក្រោយ​វះកាត់​កែកុន​សម្ផស្ស​លើក​ទី២២​រួច​មក មិន​ដឹង​ថា​អ្នកនាង ចោម ច័ន្ទ មាន​គំរោង​ទៅ​វះកាត់​កែសម្ផស្ស​លើក​ទី២៣​ទៀត​ឬ​អត់​នោះ​ទេ ព្រោះ​ពេល​នេះ​អ្នកនាង សុំ​មិន​ទាន់​និយាយ​គ្រប់​យ៉ាង​ចាំ​មើល​ពេលវេលា​ទៅថ្ងៃ​ខាង​មុខ​ទៀត​ គ្រប់​យ៉ាង​ប្រែប្រួល​មិន​ទៀត​នោះ​ទេ៕