ម៉ាស្រុកខ្មែរមានតែម្នាក់គឺ ចោម ច័ន្ទ នេះហើយជាប់ជារាជិនីសម្រស់ឆ្លងកាត់មុខកាំបិតច្រើន​គេរឿងកែកុនសម្ផស្ស

1

បើ​និយាយ​ពី​ស្ត្រី​ខ្មែរ​​ដែល​កែកុន​សម្ផស្ស​ច្រើន​ជាង​គេ​​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​នោះ​គ្រប់​គ្នា​ច្បាស់​ជា​នឹក​ឃើញ​ដល់​អ្នកនាង ចោម ច័ន្ទ មុន​គេ​ហើយ​​​​​ក្នុង​មួយ​ឆ្នាំ​យ៉ាង​ហោច​ណាស់​បងស្រី​បង្កើត​តារាសម្ដែង​ ដេនី ក្វាន់​ រូប​នេះ​​ទៅកែកុន​សម្ផស្ស​ឲ្យ​បាន​១ដង​ដែរ​ព្រោះ​តែ​ចង់​បាន​សម្រស់​ដូចតុក្កតា។

ការ​ញៀនញ៉ាម​នឹង​រឿង​កែកុន​សម្ផស្ស​​មិន​ចេះ​ជិនណាយ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មហាជន​ដាក់​រហ័ស​នាម​ឲ្យ​អ្នកនាង ចោម ច័ន្ទ ថា​​ រាជិនី​សម្រស់​ឆ្លង​កាត់​មុខ​កាំបិត​ច្រើន​ជាង​គេ​ ជាក់​ស្ដែង​ថ្មីៗនេះ​អ្នកនាង បាន​បង្ហោះ​រូប​ថត​ទៅ​កែកុន​ខ្ទង់​ច្រមុះ​បន្ថែម​ទៀត​នៅ​មជ្ឈមណ្ឌល​កែសម្ផស្ស​​មួយ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​ធ្វើ​យ៉ាង​ណា​ឲ្យ​តែខ្លួន​បាន​ស្អាត​។

ជុំវិញ​ការ​កែកុន​សម្ផស្ស​មិន​ក្រោម​១៥​ដង​នេះ​ដែរ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​នាំគ្នា​លើក​ឡើង​ថា៖” ម៉ាស្រុកខ្មែរ​មានតែ​​អ្នកនាង ចោម ច័ន្ទ ហ្នឹង​ហើយដែល​​កែកុន​សម្ផស្ស​ ច្រើន​ជាង​គេ ស្អាត​ប៉ុណ្ណឹង​ហើយ​នៅ​ទៅកែកុន​ទៀត​មិន​យល់​ទេ។ មួយ​ឆ្នាំ​​ៗ​បើ​មិន​បាន​កែកុន​មុខមាត់​នៅ​មិន​សុខ​ទេ ដូច​ឆ្នាំ​នេះ​ចឹង​កូវីដ​ផ្ទុះនៅ​កម្ពុជា ចេញ​ទៅ​ថៃ​អត់​កើត​គាត់​ទៅ​ធ្វើ​ច្រមុះ​នៅមជ្ឈណ្ឌល​ក្នុង​ស្រុក​មួយ​មើល​ទៅ​ស្អាត​កប់​សារី”។

គួរ​រម្លឹក​ថា បើ​គិត​មក​ដល់​ពេល​នេះ​អ្នកនាង ចោម ច័ន្ទ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទៅ​កែ​សម្ផស្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មិន​ក្រោម​២០ម៉ឺន​ដុល្លារ​នោះទេ ដើម្បី​សម្រេច​ក្ដី​បំណង​ឲ្យ​ស្អាត​ដូច​តុក្កតាជ័រ៕