គ្រប់គ្នាស្រឡាំងកាំងនិយាយមិនចេញ! “ស្រឡាញ់កំលោះស្រុកឯង” ច្រៀងដោយ ល្អហួស មាន​អ្នក​ទស្សនា​ជិត១០លាន​ដង ត្រឹមតែ២ថ្ងៃសោះ

2

កាល​ពី​ពេល​ថ្មីៗ​នេះ​នាងតូច​ ល្អហួស ហៅ​ យ៉ាយ៉ាខ្មែរ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កូន​ស្រី​​អ្នក​មេម៉ាយ​​ចាយ​សម្រស់ ចោម ច័ន្ទ នោះ​បាន​ច្រៀង​ Cover ឡើង​វិញ​​នូវ​បទ​ “ស្រឡាញ់កំលោះ​ស្រុកឯង” ដែល​មាន​​អ្នក​ទស្សនា​ជិត​១០លាន​ដង​ដែល​ចំនួន​នេះ​អាច​និយាយ​បាន​ថា​តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ឃើញ​ហើយ​សុំ​ខ្មាស​តែម្ដង។

​បទ​នេះ​ដែរ​គឺ​នាងតូច ល្អហួស​ ច្រៀង​លាយ​ជាមួយ​ភាសារថៃ​​អម​ទៅ​ដោយ​កាយវិកា​ក្រមិច​ក្រមើម​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​បាន​ទស្សនា​ហើយ​សរសើរ​មិន​ដាច់​ពីមាត់ នូវ​ទេព​កោសល្យ​ដ៏​សម្បូរ​បែប​​មិន​អាច​កាត់​ថ្លៃ​បាន​របស់​កូន​ស្រី​អ្នកនាង ចោម ច័ន្ទ ដែល​មាន​ដុង​សិល្បៈ​តាំង​ពី​នៅ​តូច​។

សមត្ថភាព​ និង​ទេពកោសល្យ​សិល្បៈ​តាំង​ពី​នៅ​កុមារ​ភាព​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន​នាំ​គ្នា​លើក​ឡើង​ថា៖” ក្រៅ​ពី​មាន​រូប​រាង​ស្អាត​ហើយ​នោះ​នាង តូច​ល្អហួស មាន​សំឡេង​ពីរោះ​ទៀត​អាច​ច្រៀង​បទ​បាន​គ្រប់​ទម្រង់ ។ ឯសមត្ថភាព​សម្ដែង​វិញ​រឹត​តែអស់​ស្ចារ្យ​ទៀត​ អាចធ្វើ​បាន​ក្រមិចក្រមើម កម្សត់​ បាន​ទាំង​អស់ និយាយ​ទៅ​រក​ឯណា​បាន​ក្មេង​ដែល​មាន​ដុង​សិល្បៈ​ទាំង​ព្រម​ដូច​ល្អហួស នោះ។ ខ្ញុំ​ជឿជាក់​ថា​ល្អ​ហួស នឹង​​ជាប់​ជា​បវរកញ្ញា​ប្រសិន​បើ​នាងតូច ដាក់​ពាក្យ​ប្រឡង​នោះ ព្រោះ​នាង ចេះ​ច្រើន​ភាសារ”។

គួរ​រម្លឹក​ថា អំឡុង​ពេល​នេះ​នាងតូច ល្អ​ហួស កំពុង​តែ​ហ្វឹក​ហាត់​ដើរ​ម៉ូដ​ជាមួយ​ អូលីវ៉ា គង់ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​បវរកញ្ញា​កម្ពុជា​នា​ពេល​ខាង​ពោល​គឺ​ដល់​ពេល​នាង តូច​រូប​នេះ​គ្រប់​អាយុ​ប្រឡង៕