
មុនមានលុយឡានវីឡាដូចសព្វថ្ងៃនេះលោកស្រី មាស មាលា អគ្គនាយិកាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងបានតស៊ូជម្នះឧបសគ្គអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានរាថយអ្វីឡើយ។
ការខិតខំប្រឹងប្រែងដោយគ្មានរាថយនេះដែរនៅទីបំផុតលោកស្រី មាស មាលា ក៏ទទួលបានជោគជ័យគួរជាទីពេញចិត្តនឹកស្មានមិនដល់រហូតក្រុមហ៊ុនលោកស្រីមានតំណាងចែកចាយ២៥ខេត្តក្រុង ឥវ៉ាន់ចូលស្ដុកមិនទាន់លក់អស់ដាច់ខ្ទេចខ្ទីគ្មានសល់ ទោះបីជាពេលនេះកូវីដ១៩កំពុងតែវាយលុកនៅកម្ពុជាក្ដី។
បើតាមប្រភពស្និទ្ធស្នាលមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកស្រី មាស មាលា តស៊ូខ្លាំងណាស់ក្នុងឆាកជីវិតរបស់គាត់ពេលលក់បានលុយចំណេញខ្លះដកទិញឡានចាស់មូយកូរ៉ឡាស៊េរីឆ្នាំ ៩២ហើយទុកដើមខ្លះសំរ៉ាប់បង្វិលឥវ៉ាន់ ក្រោយពីមានហើយឥវ៉ាន់លោកស្រីចាប់ផ្ដើមលក់ដាច់ជាងមុន។
នៅពេលដឹកឥវ៉ាន់ឲ្យភ្ញៀវតាមខេត្តមានពេលខ្លះ ឡានខូចពាក់កណ្ដាលផ្លូវនៅពេលយប់ភ្លៀងធ្លាក់ស្រិចៗក៏មានរហូតធ្វើឲ្យលោកស្រីហូទឹកភ្នែកព្រោះឡានខូចហើយជាប់ភ្លៀងនៅលើភ្នំទៀត ទោះបីជាជួបរឿងបែបនេះក្ដីលោកស្រី មិនបានចុះចាញ់ឡើយតែងតែប្រាប់ខ្លួនឯងតស៊ូរឹងមាំនិងបន្តដំណើរទៅមុខជានិច្ច។
ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្ងើលនោះ ទោះបីជាពេលនេះលោកស្រី មាស មាលា មានសមត្ថភាពអាចទិញរថយន្តទំនើបដូចអ្នកអនឡាញផ្សេងក្ដី ក៏លោកស្រីមិនហ៊ានជិះដែរព្រោះខ្លាចខ្មាស់គេ ណាមួយតែងតែគិតថាមិននឹកស្មានជីវិតខ្លួនឯងដើរដល់ចំណុចហ្នឹង។ បន្ថែមពីនេះលោកស្រី យល់ឃើញថា រស់នៅជីវិតសាមញ្ញស្រួលជាងចង់ឈប់ញាំអីតាមចិញ្ចើមផ្លូវគីស្រួលដូចគេឯង។
គួររឹម្លឹកថាសម្រាប់ពូកម៉ែបងប្អូនដែលចង់ចូលជាតំណាងចែកចាយរបស់ផលិតផលថែរក្សាសម្រស់ មាស មាលា ចំណាយដើមទុនត្រឹមតែ១០០ដុល្លារប៉ុណ្ណោះពី១០០កញ្ចប់តូចឡើងទៅ៥០០០ដុល្លារសម្រាប់កញ្ចប់ធំ។ ផលិតផលថែរក្សាសម្រស់ មាស មាលា រួមមានមានសេរ៉ូមលាបមុខ ហ្វូមលាងមុខ សាប៊ូកក់សក់ និងផលិតផលជាច្រើនទៀត៕