ក្រោយឃើញសមាគមពិកាភ្នែកជួបការខ្វះខាតដោយសារកូវីដ១៩ លោកជំទាវឧកញ៉ា ម៉ែរួយ ជួយថវិកា១ពាន់ដុល្លារភ្លែតមិនឱបដៃឈរមើលឡើយ

1

ដោយ​សារ​តែ​អាណិត​សមាគម​ពិកា​ភ្នែក​​ជួប​ភាព​ខ្វះ​ខាត​ដោយ​សារ​ជំងឺ​កូវីដ​១៩​លោក​ជំទាវឧកញ៉ាចិត្តធម៌ ម៉ែរួយ មិន​ឱប​ដៃ​ឈរ​មើល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​​​១០០០​ដុល្លារ​អាមេរិក​​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។

បើ​តាម​លោក​ជំទាវ ញ៉ែម មរកត បាន​បង្ហោះ​សារ​អម​ជាមួយ​រូប​ភាពជាមួយ​យុវជន​ពិកា​ភ្នែក​នៅ​ក្នុង​សហគម​ថា៖”ខ្ញុំ​សូម​អរគុណ​ដល់​លោក​ជំទាវឧកញ៉ា​ ស្រីណារួម ហៅ​ រួយ ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០០​ដុល្លារ​ ផ្គត់​ផ្គង់​ដល់​ជីវភាព​បងប្អូន​កូន​ក្មួយ​​ដែល​មាន​ពិកាភាព​ភ្នែក​នៅ​ក្នុង​សមាគម​”។

លោក​ជំទាវ​បន្ថែម​ទៀត​ថា ការ​ជួយ​របស់​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ គឺ​ជា​ការ​ចែក​រំលែក​អំឡុង​ពេល​កូវីដ​រីករាល​ដាល​ខ្លាំង​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​បងប្អូន​ពិកា​ភ្នែក​​កាយ​សម្បទារ​ មិន​មាន​លទ្ធភាព​​ធ្វើ​ការ​ម៉ាស្សា​ ប្រគំតន្ត្រី​​និង​ច្រៀង​បាន​នោះទេ។ ជា​ចុង​ក្រោយ​លោក​ជំទាវ សូម​ជូន​បុណ្យ​ដល់​លោក​ជំទាវ​ឧកញ៉ា ស្រីណារួម ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា​ប៉ង​ប្រាថ្នា​កិច្ចការ​អ្វី​សម្រេច​គ្រប់​ភារកិច្ច។

ទង្វើ​និង​សកម្មភាព​លោក​ជំទាវ ឧកញ៉ា ស្រីណារួម ហៅ​ម៉ែរួយ នេះ​ដែរ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ កោត​សរសើរ​យ៉ាង​ខ្លាំង​មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់ស្អាត​នោះ​ទេលោក​ជំទាវ​គឺ​ជា​ឧកញ៉ា​ស្រី​វ័យ​ក្មេង​មួយ​រូប​តែង​តែ​ចេញ​មុខ​ជួយ​សង្គម​យ៉ាង​ផុស​ផុល​តាម​រូប​ភាព​​ទាំង​អស់​។ បើ​គិត​មក​ដល់​ពេល​នេះ​លោក​ជំទាវ​ឧកញ៉ា បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​សង្គម​ក្បែរ​លាន​ដុល្លារ​អាមេរិក​ឯណោះ៕