មិនយកលុយដើរចាយសប្បាយហ៊ឺហារ បុរសម្នាក់នេះនៅមិនសុខ រត់លិចកើតជើងត្បូងរួច​ហើយ​​ធ្វើរឿង១ដាក់ពុកម៉ែបងប្អូននៅខណ្ឌព្រែកព្នៅឲ្យភ្លឺភ្នែកម្ដង ខណៈពេលកូវីដ១៩​ផ្ទុះខ្លាំង​នៅកម្ពុជា

3

​​​​ខណៈ​ពេល​កូវីដ​១៩​កំពុង​តែ​ផ្ទុះកក្រើក​រាជធានី​ភ្នំពេញ​​បាន​ធ្វើ​ឲ្យ​​លោក សុវណ្ណ ចិន្តា ដែល​ជា​អគ្គនាយក​វ័យ​ក្មេង​នៃ​​ក្រុម​ហ៊ុន សុវណ្ណ ចិន្តា អ្នកឯកទេសចិញ្ចឹមត្រចៀក​កាំក្នុងផ្ទះ​នោះ​​បាន​ដឹកនាំ​ក្រុម​ការងារ​​ចុះ​ទៅ​ចែក​ម៉ាស់​ជិត​៤ម៉ឺន​ម៉ាស់​ទឹកអាល់​កុល​សម្លាប់​មេរោគ​ជិត​៣០០លីត្រ ​​​ដល់​​​មណ្ឌលសុខភាព ពញាពន់ ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់​ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ​​ នា​​ព្រឹកថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២១ នេះ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ម៉ាស​ជូន​ខាង​លើ​នេះ​ដែរ​​លោក សុវណ្ណ ចិន្តា អគ្គនាយក​ក្រុម​ហ៊ុន ​សុវណ្ណ ចិន្តា អ្នកឯកទេសចិញ្ចឹមត្រចៀក​កាំក្នុងផ្ទះ​​​ បាន​លើក​ឡើង​ថា ដោយ​សារ​តែ​កូវីដ​១៩​ផ្ទុះ​​ខ្លាំង​នៅ​កម្ពុជា​​នាពេល​បច្ចុប្បន្ន​នេះ​ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោក ជាមួយ​ក្រុម​ការងារ​យក​ម៉ាស់​ចំនួន​​​ ៣២,៥០០ ម៉ាស់​និង​​អាល់​កុល​លាង​សម្លាប់​មេរោគ​ចំនួន​១២០លីត្រ មក​ប្រគល់​ជូន​ដល់​សាលា​សង្កាត់​ពញាពន់ និង​បណ្ឌល​សុខភាព​ពញាពន់ ដើម្បី​ចូល​រួម​ចំណែក​ការពារ​និង​ជួយ​​ទប់​ស្កាត់​ជំងឺ​កូវីដ​​​ដល់​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​លោក​អគ្គនាយក វ័យ​ក្មេង​សូម​ថ្លែង​អំណរ​គុណ​និង​អរគុណ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្វាយ​ខ្វល់​ពី​ប្រជា​ពលរដ្ឋ​គ្រប់​ពេល​អំឡុង​ពេល​កូវីដ​១៩ កំពុង​តែ​វាយ​លុក​ខ្លាំង​នេះ។ សម្ដេច​ទាំង​ទ្វេរ​តែង​តែ​គិតគូ​​ពី​សុខ​ទុក្ខ​រាស្រ្ដ​ជា​ធំ ពោល​ទីណា​មាន​ប្រជាជន​រង​ទុក្ខ​លំបាក ទីនោះ​តែង​តែ​មាន​វត្ត​សម្ដេច​ទាំងទ្វេរ​ជួយ​ជានិច្ច។

ជាចុង​ក្រោយ​លោក​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​អំពាវ​នាវ​ដល់​​ ពុកម៉ែ​បងប្អូន​​ទាំង​នៅ​​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដាខេត្ត​ទាំង​អស់​ចូល​រួម​ការពារ​​ទប់ស្កាត់​ជំងឺកូវីដ​១៩​ទាំង​អស់គ្នា​ គ្រប់​ពេល​ចេញទៅ​​​ក្រៅ​ត្រូវ​ពាក់​ម៉ាស់ ​ត្រូវ​លាង​ស្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ឬ​ជែល​ជានិច្ច​ ជៀស​វាង​ទៅ​ទីប្រជុំ​ជន​ដែល​មាន​មនុស្ស​ច្រើន។

គួរ​រម្លឹក​ថា​អំឡុង​ពេល​កូវីដ​១៩​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា​នេះ​ដែរ​​ក្រុម​ហ៊ុន​ សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ ចូល​រួម​សកម្មភាព​សប្បុរស​ធម៌​​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​យ៉ាង​ផុស​ផុល​​បំផុត​។ បើ​គិត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​បាន​ជួយ​ម៉ាស់​ជាង​១០ម៉ឺន​ម៉ាស់​ ទឹក​អាល់កុល​រាប់​រយ​លីត្រ និង​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ ក្នុង​ការ​ជួយ​កិច្ចការងារ​សង្គម។

ទង្វើ​និង​សកម្មភាព​លោក​អគ្គនាយក​វ័យ​ក្មេង​នៃ​​​ក្រុម​ហ៊ុន​ សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ​ គឺ​ជា​គំរូ​ល្អ​មួយ​​សម្រាប់​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​ថា​លោក​នៅ​ក្មេង​​មែន​ពិត​តែលោក​ស្វះស្វែង​ចូល​រួម​ការងារ​កិច្ចការ​សង្គម​យ៉ាង​ផុស​ផុល​តាម​ដែល​អាច​ធ្វើ​ទៅបាន ដោយ​មិន​យក​លុយ​ទៅ​ចំណាយ​ការដើរ​លេង​ស៊ី​ចាយ​ឥតប្រ​យោជន៍​ជា​ធំ​នោះទេ។

ក្ដី​សុខ​ធំបំផុត​របស់​លោក សុវណ្ណ ចិន្តា ក្នុង​ពេល​នេះ​គឺបាន​ចូល​រួម​ចំណែក​ជួយ​ដល់​ពុក​ម៉ែបងប្អូន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ គឺបាន​ហើយ​មិន​ត្រូវការ​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ ​ព្រោះ​យើង​ជាខ្មែរ​តែមួយ​​ត្រូវ​ជួយ​គ្នា​ក្នុងគ្រា​លំបាក​ពិសេស​អំឡុង​ពេល​កូវីដ​១៩​នេះកុំ​ចង់​សម្ងំ​សោយ​សុខ​ចង់​រស់​តែឯង៕​