
កាលពីយប់មិញនេះតារាកំប្លែងលោក ម៉ាដូណា ហៅ រាជិនីមុខសេះ បានចេញ MV បទ ”មុខស្វាមាត់ឆ្កែ” ដែលជាបទសម្រាប់រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះ។
អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះក្នុងបទចម្រៀង “មុខស្វាមាត់ឆ្កែ”ដែលច្រៀងដោយលោក ម៉ាដូណា នេះដែរគឺតារា TikTok ល្បីឈ្មោះ២រូបកញ្ញា សុខ លីន និង ម៉ាក់ ល័ក្ខ បានចាប់ដៃសម្ដែងរួមគ្នា ពោលគឺបន្ទាប់ពីអ្នកទាំងពីរឈ្លោះហែកហួរគ្នាផ្អើលពេញហ្វេសប៊ុក និង Tiktok កាលពីពេលថ្មីៗកន្លងទៅនេះ។
បទ “មុខស្វាមាត់ឆ្កែ” នេះដែរជាបទបែបកំប្លែងសប្បាយរីករាយធ្វើឲ្យពុកម៉ែបងប្អូនបានទស្សនាហើយទប់សំណើចមិនបានសឹងគ្នា ព្រោះក្នុងបទចម្រៀងមួយបទនេះ ម៉ាដូណា គឺជាតួអង្គម្នាក់ចូលចិត្តនិយាយបង្ខូចដើរចាក់រុកឲ្យគ្រួសារគេឈ្លោះគ្នាដោយសារខ្លួន៕