
ដោយសារតែរសជាតិឆ្ងាញ់ជាប់ចិត្តដិតអារម្មណ៍ដល់ថ្នាក់លិឍដៃលិឍមាត់ទើបធ្វើឲ្យទឹកប្រហុកលោកជំទាវ ឧកញ៉ា ស្រីណារួម ហៅម៉ែរួយ ល្បីដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបផងដែរ។
ជាក់ស្ដែងថ្មីៗនេះ ទឹកប្រហុកម៉ែរួយ ត្រូវបានភោជនីយដ្ឋានធំមួយនៅប្រទេសបារាំងជ្រើសរើសទៅធ្វើជាគ្រឿងទេសបន្ថែមឱជារសនៅក្នុងមុខម្ហូបដូចជា បាយឆា បុកល្ហុង បុកមី ធ្វើទឹកជ្រលក់ទទួលទានជាមួយគ្រឿងសមុទ្រ ត្រីសាច់គ្រប់មុខ ញាំគ្រឿងសមុទ្របន្លែត្រីសាច់គ្រប់មុខទៅតាមចំណងចំនូលចិត្តពុកម៉ែបងប្អូន។
បើតាមបុរសម្នាក់ដែលជាម្ចាស់ហាង បាននិយាយនៅក្នុងវីដេអូថា ទឹកប្រហុកម៉ែរួយ យកទៅឆាជាមួយបាយពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ គ្រប់គ្នាដែលបានមកទទួលទាននៅហាងរបស់លោក ហើយតែងតែសរសើរមិនដាច់ពីមាត់បានទទួលទានលើកទី១ ច្បាស់ជាមកលើកទី២មិនខាន់ ព្រោះតែជាប់ចិត្តនូវរសជាតិ។
ចាប់តាំងពីលោក និងភរិយាយកទឹកប្រហុកម៉ែរួយ មកធ្វើជាគ្រឿងបន្ថែមនូវរសជាតិមុខម្ហូបរួចមកពេលភ្ញៀវមកញ៉ាំអាហារនៅហាងលោក តែងតែកំម្ម៉ង់ បាយឆាទឹកប្រហុកម៉ែរួយ ញាំគ្រឿងសមុទ្រទឹកប្រហុកម៉ែរួយ បុកល្ហុងទឹកប្រហុកម៉ែរួយ ព្រមទាំងមុខម្ហូបជាច្រើនទៀតនៅក្នុងហាងរបស់លោក ដែលបន្ថែមនូវរសជាតិឆ្ងាញ់ប្លែកជាមួយទឹកប្រហុកម៉ែរួយ។
ក្រោយពីឃើញភោជ្ជនីដ្ឋានធំមួយ នៅបារាំងយកទឹកប្រហុកខ្លួនទៅធ្វើម្ហូបបែបនេះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ គ្មានពាក្យអ្វីក្រៅពីលើកម្រាមដៃ១០អរគុណ និងថ្លែងអំណរគុណដល់បងប្អូនទាំងក្នុង និងក្រៅប្រទេសដែលគាំទ្រទឹកប្រហុកម៉ែរួយ នាពេលកន្លងមក៕