
តារាហ្វេសប៊ុក និងសម្ដែង ធុងប៉េត្រូ ត្រៀមធ្វើកម្មវិធីប្រកួតកញ្ញាឯកភេទទី៣នាពេលដ៏ខ្លីខាងមុខនេះហើយប្រសិនបើពេលវេលាអំណោយផល ដោយអ្នកទទួលបានជ័យលាភីលេខ១ទទួលបានទឹកប្រាក់៣០០ដុល្លារដុល្លារ។
ក្រោយទទួលដំណឹងថា ធុងប៉េត្រូ ធ្វើកម្មវិធីប្រកួតប្រជែងជ្រើសរើសកញ្ញាឯកភេទទី៣រួចមក ក៏មានតារាហ្វេសប៊ុក និងសម្ដែងភេទទី៣ជាច្រើននាក់ បានដាក់ពាក្យ នឹងផ្ញើរូបចូលរួមប្រកួតផងដែរ ដោយពួកគេម្នាក់ៗសង្ឃឹមយ៉ាងមុតមាំថាខ្លួនអាចមានឱកាសបានដើរបង្ហាញរាងលើឆាកបង្អួតភ្នែកមហាជននាពេលខាងមុខ។
ក្នុងនោះតារាហ្វេសប៊ុកភេទទី៣ CL តូច និងបូព្រឹក្សតូច ដែលជាបងប្អូនបង្កើតនឹងគ្នានោះក៏បានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីខាងលើនេះដែរ។ អ្នកទាំងពីរសង្ឃឹមនឹងជឿជាក់លើខ្លួនឯងថាពួកគេនឹងទទួលបានជ័យលាភីពីកម្មវីធីមិនខាន់ ព្រោះម្នាក់ៗមានហ្វេនៗគាំទ្រភ្លូកទឹកភ្លូកដី។
បើតាម ធុងប៉េត្រូ ឲ្យដឹងថាសម្រាប់កញ្ញាឯកភេទទី៣ណាបានជ័យលាភីលេខ១ទទួលបានថវិកា ៣០០ដុល្លារ លេខ២ ទទូលបាន២០០ដុល្លារ និងលេខ៣ ទទួលបាន១០០ដុល្លារ។ ចំពោះរង្វាន់ខាងលើនេះដែរគឺជាទឹកប្រាក់លើកទឹកចិត្តបន្ដិចបន្តួចដើម្បីជាការលើកទឹកចិត្ត លើកស្ទួយភេទទី៣ កុំអោយមានការរើសអើង នឹងឲ្យពួកគាត់ មានការងារធ្វើ នឹងជួយចូលរួមជួយសង្គមផងដែរ ។
គួររម្លឹកថាពេលនេះភេទទី៣ ដែលដាក់ពាក្យប្រឡងកញ្ញាឯកភេទទី៣កំពុងតែជ្រើរើសដាក់ពិន្ទុយ៉ាងស្វិតស្វាញតាមរយៈការ Like និង Share បើអ្នកណាបានចំនួន Like និង Share ច្រើនជាងគេអ្នកនោះនឹងមានឱកាសបង្ហាញសមត្ថភាពនៅលើឆាកនាពេលខាងមុខនេះ៕