ត្រឹមមួយប៉ប្រិចភ្នែកសម្រស់លោកស្រី កែម ស្រីតូច អគ្គនាយិកាក្រុមហ៊ុន KSTB និង ក្រុមហ៊ុន KNK ប្រចាំ​​កូរ៉េផ្លាស់ប្ដូរ៣៦០ដឺក្រេ

1

មួយ​រយៈ​ចុង​ក្រោយ​នេះ​​គេសង្កេត​ឃើញ​ថា​​សម្រស់​របស់​​​លោក​ស្រី កែម ស្រីតូច អគ្គនាយិកា​ក្រុម​ហ៊ុន KSTB និង ក្រុមហ៊ុន KNK ប្រចាំ​នៅ​ប្រទេស​​​កូរ៉េ​ចាប់​ផ្ដើម​ប្រែប្រួល​ខុស​ប្លែក​ពី​ពេល​មុន​ឆ្ងាយ​ណាស់​​គ្រប់​គ្នា​បាន​ឃើញ​ហើយ​លាន់​មាត់​សរសើរ​គ្រប់​គ្នា​តែម្ដង។

ចំណុច​ប្រែប្រួល​ស្អាត​ប្លែក​ខុស​ពី​ពេល​មុន​​ដល់​ទៅ​៣៦០​ដឺក្រេ​គឺ​​លោក​ស្រី កែម ស្រីតូច ចាប់​ផ្ដើម​លេង​ស្ទីល​ម៉ូដ​សក់​វែង​​ ជាមួយ​នឹង​​សម្រស់​ដើម​ទ្រូង​ទ្រលុក​ទ្រលន់ បុរសៗ​ឃើញ​ហើយ​លួច​ស្រក់​ទឹក​មាត់​ក្នាញ់​សឹង​តែ​គ្រប់​គ្នា​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ឃើញ​លោកស្រី ទុក​សក់​ខ្លី​​ស្លៀក​ពាក់​ជិតៗ​​សាមញ្ញ​ធម្មតា។

ក្នុង​នោះ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក បាន​ចូល​ទៅ​​Comment សរសើរ​ថា៖” ដើម​ហេតុ​អ្វី​បាន​ធ្វើ​ឲ្យ​បងស្រី​ខ្ញុំ​ប្ដូរ​ចិត្ត​លេង​ស្ទីល​ម៉ូដ​ថ្មី​ស្អាត​ប្លែក​មើល​មិន​ចង់​ស្គាល់​ ឃើញ​ហើយ​ចង់​លង់​ស្នេហ៍​បងហើយ​។ ខ្ញុំ​សង្ស័យ​តែ​បង​លួច​ទៅ​កែ​សម្ផស្ស​នៅ​ឯណា​ហ្មង​ បាន​​”។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​ថា​លោកស្រី កែម ស្រីតូច អគ្គនាយិកា​ក្រុម​ហ៊ុន KSTB និង ក្រុមហ៊ុន KNK ប្រចាំ​នៅ​ប្រទេស​កូរ៉េ​លួច​ទៅ​កែសម្ផស្ស​នេះ​ដែរ​សាមី​ខ្លួន​មិន​អាច​ទាក់​ទង​សុំ​ការ​បកស្រាយ​បាន​ឡើយ​សង្ឃឹម​ថា​លោក​ស្រី នឹង​ចេញ​មុខ​បកស្រាយ​ឆាប់​ឲ្យ​មហាជន​ និង​អ្នក​ដែល​ស្រឡាញ់​គាំទ្រ​លោក​ស្រី បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ចុះ៕