គ្រប់គ្នាច្បាស់ជាបើកភ្នែកធំៗប៉ុនពងមាន់ ក្រោយដឹងប្រវត្តិសង្ខេបនាង តូចល្អហួស ហៅ​យ៉ាយ៉ាខ្មែរ

1

កុមារីល្អហួស មានអាយុ១២​ឆ្នាំ កម្ពស់ ១ម៉ែត្រ​៥៦​សង់ទីម៉ែត្រ​ ទំងន់៣៦​គីឡូក្រាម​ សប្បុរ​ស្រអែម ល្អហួសសិក្សាររៀនថ្នាក់ទី៧ នៅសាលាវេនស្ទើនអន្តរជាតិ។

ល្អហួស អាចនិយាយបាន៣ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់គ្លេស​ និង​ភាសាថៃ​ នាងតូច មានសម្ថភាពផ្នែកសិល្បៈ​របាំបុរាណខ្មែរ ហើយ​នាង អាចរាំ​របាំបុរាណ​ខ្មែរបាន៧​ ទម្រង់​យ៉ាងស្អាតនិងស្ទាត់ជំនាញ ដូចជា « របាំអប្សរា« « របាំថ្វាយព្រះពរ» «របាំជូនពរ » «របាំនារីជាជួរ» « របាំឈួយឆាយ » «របាំភួងនារី» «និងរបាំនាគបួងសួង » ។

នាងតូច​ ល្អហួស អាចច្រៀងចំរៀងបានទាំងបទសម័យនិងបទបុរាណបានយ៉ាងល្អអាច រាំបានគ្រប់ចង្វាក់មិនថា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពឹស កន្រ្ទឹម និងម៉ាឌីហ្សុន ទ្វីស ឆាឆាឆា បានយ៉ាងស្ទាត់ជំនាញ។

ក្រៅ​ពី​នេះ​ ល្អហួស អាចរាំ ចង្វាក់ ញាក់ ចង្វាក់កូរ៉េ និងចង្វាក់ឥណ្ឌា បានយ៉ាងស្អាត​និង​ស្ទាត់ជំនាញ ហើយ​នាង អាចសំម្តែងបានគ្រប់ទម្រង់អោយតែជាសិល្បៈ​នៃការសម្ដែង​ ដូចជាតួរកម្សត់សម្រក់ទឹកភ្នែក តួរកាចឆ្នាស់ឈ្នានីស បានយ៉ាងល្អ។

បច្ចុប្បន្ននេះ ល្អហួស កំពុងតែទទួលបានក្នុងការង្វឹកពីគ្រូដើរបង្ហាញម៉ូដ​ល្បី​ឈ្មោះ​មួយ​រូប​​ផងដែរ​។ក្តីស្រម៉ៃរបស់ក្មេងស្រីតូចម្នាក់នេះ ចង់ក្លាយជាបវរកញ្ញាតំណាង​អោយ​ប្រទេស​កម្ពុជា នាពេលខាងមុខនេះ៕