ចោម ច័ន្ទ កំពុងតែធ្វើឲ្យកំលោះៗទាំងក្នុង និងក្រៅប្រទេសជ្រួល​ជ្រើមឲ្យតែនាង បើកភ្លើង​ខៀវ​ពេលណាបុរសៗទាំងនោះនឹងហោះមកកម្ពុជាបុកក្បាលគ្នាបែកមិនខាន

1

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​​​​សម្រស់​អ្នកនាង ចោម ច័ន្ទ កាន់​តែ​ស្រស់​ស្អាត​​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពោល​គឺ​​បន្ទាប់​ពី​បែក​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​បារាំង​រួច​មក ដល់​ថ្នាក់​ធ្វើ​ឲ្យ​កំលោះ​ៗ​រូប​ស្រស់​សង្ហា​ទាំងក្នុង និង​ក្រៅ​សិល្បៈ​មិន​តិច​នាក់​នោះ​ទេ ចង់​បាន​នាង ជា​គូស្នេហ៍។

បើ​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​​ផ្ដាច់​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​បុរស​ជន​ជាតិ​បារាំង​​បាន​ជាង​មួយ​ឆ្នាំ​មក​នេះ អ្នកនាង ចោម ច័ន្ទ ពិត​ជា​មាន​កំលោះៗ​​តាម​សុំស្នេហ៍​ភ្លូកទឹកភ្លូកដី​​មែន​ពិសេស​បុរសៗ​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​នៅ​ក្រៅ​ប្រទេស ឲ្យ​តែអ្នកនាង បើក​ភ្លើង​ខៀវ​​បុរសៗ​ទាំង​អស់​នោះ​នឹង​ដណ្ដើម​គ្នា​ឡើង​យន្ត​ហោះ​មក​ជួប​នាង ជាក់ជា​មិន​ខាន។

ប្រភពខាងលើ​បន្ថែម​ទៀត​ថា៖” ខ្ញុំ​និយាយ​មិន​អួត​ទេ​បង​ប្រសិន​បើ​បង ចោម ច័ន្ទ បើកភ្លើង​ខៀង​ពេល​ណា ដឹង​តែ​បុរសៗ​ហោះ​មក​ខ្មែរ​បុកក្បាល​គ្នា​បែក​មិន​ខាន ព្រោះ​ម្នាក់​ៗ​មើល​ទៅ​ដូច​លង់​ស្នេហ៍​គាត់ខ្លាំង​ណាស់​បង​អើយ។ ខ្ញុំពិតជាឆ្ងល់ណាស់​មិន​ដឹង​ថា​គាត់​មាន​អ្វី​ពិសេស​បាន​ជា​ប្រុស​ជនជាតិ​ពេញ​ចិត្ត​គាត់​ម្ល៉េះ”។

ទាក់​ទង​បុរស​ៗ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​តាម​សុំ​ស្នេហ៍​​អ្នកនាង ចោម ច័ន្ទ ដល់​ថ្នាក់​​បុកក្បាល​គ្នា​បែក​នេះ​ដែរ​សាមី​ខ្លួន​មិន​អាច​ទាក់ទង​សុំការ​បកស្រាយ​បាន​នោះទេ សង្ឃឹម​ថា​ អ្នកនាង នឹង​ចេញ​មុខ​បកស្រាយ​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់​នេះ​ផងចុះ៕